កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ វាយ​សី​កម្ពុជា​បើក​ការ​ប្រជែង​ជាមួយ​ឥណ្ឌូនេស៊ី​នៅ​រសៀល​នេះ​
22, Aug 2017 , 10:00 am        
រូបភាព
រូបថតពីសហព័ន្ធកីឡាវាយសីកម្ពុជា
រូបថតពីសហព័ន្ធកីឡាវាយសីកម្ពុជា
ដោយ:
​ក្រុមកីឡា​វាយ​សី​កម្ពុជា​បើក​ការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​របស់ខ្លួន​នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២២ ខែសីហា នៅ​ទីលាន Axiata Arena​។​

 
​អត្ត​ព​លិ​ក​កីឡា​វាយ​សី​ជម្រើសជាតិ​កម្ពុជា​ជួប​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី​លើ​វិញ្ញាសា​ក្រុម នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២២ ខែសីហា នេះ នៅ​ទីលាន Axiata Arena​។ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ ក្រុមកីឡា​វាយ​សី​កម្ពុជា​បានមក​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​នៅ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​អស់​រយៈពេល​២​សប្តាហ៍​។ 
 
​ក្រៅពី​ជំនួប​រវាង​កម្ពុជា​និង​ឥណ្ឌូនេស៊ី ក៏មាន​ការប្រកួត​បី​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​ថៃ​ជួប​ប្រកួត​ជាមួយ​វៀតណាម ឯ​មី​យ៉ាន់​ម៉ា​ប៉ះ​សិង្ហ​បុរី ខណៈ​ឡាវ​ជួប​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​។​
 
​ក្រុម​អត្ត​ព​លិ​ក​កីឡា​វាយ​សី​កម្ពុជា​រួមមាន​៖ កីឡាករ ទេព ច័ន្ទ​ម៉ា​រ៉ា​, ចេង ភា​រុំ​, យ៉ាន កុសល​, ឡេង សុភ​ត្រា​, ទាវ យ៉ុង​វណ្ណៈ និង កីឡាការិនី កែវ ពេជ្រ​ឆ​រ៉ាវី​។ ក្រុម​នេះ​ដឹកនាំ​ដោយ លោក អាំង សំបូរ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ដែលមាន លោក Kogilavaanan Narayanasamy ជា​គ្រូបង្វឹក និង​លោក ព្រំ សា​រ៉ាវុធ គ្រូ​ជំនួយ​៕      

Tag:
 វាយ​សី​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com