អត្ថបទពាណិជ្ជកម្ម
​ប្រជាជន​រាប់រយ​នាក់​បាន​ចូលរួម​ក្នុង​សកម្មភាព​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​
22, Aug 2017 , 10:27 am        
រូបភាព
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​បន្ត​ពង្រីក​ការអនុវត្ត​សកម្មភាព​កម្មវិធី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់ខ្លួន ក្នុង​ខេត្តបាត់ដំបង និង សៀមរាប ក្រោយ​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ចាប់ពី​ពាក់កណ្តាល​ខែកក្កដា រហូតមកដល់​ពេលនេះ សកម្មភាព​អប់រំ​កម្មវិធី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ត្រូវបាន​រៀបចំ​ក្នុង​ខេត្តបាត់ដំបង និង​សៀមរាប ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ហើយ​បាន​ចូលរួម​ដោយផ្ទាល់ យ៉ាងសកម្ម ។​

​តាមរយៈ​ការផ្សព្វផ្សាយ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ កន្លងទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងអំឡុង​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១០​។ កម្មវិធី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺជា​យុទ្ធនាការ​ថ្នាក់​តំបន់​មួយ​ដែល​បង្កើតឡើង​ដោយ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​មូលនិធិ​សប្បុរសធម៌​នៃ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ប្រចាំ​តំបន់​អាស៊ី ដែលមាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​តំបន់​អាស៊ី ។ ការ​អនុវត្ដ​កម្មវិធី​នេះ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​គាំទ្រ​ដោយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ។



​កាលពីពេល​ថ្មីៗ នៅក្នុង​ខេត្តបាត់ដំបង និង​សៀមរាប សកម្មភាព​អប់រំ​ត្រូវបាន​រៀបចំឡើង​ដោយ​សកម្ម ដោយ​បុគ្គលិក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា និង​មាន​ចូលរួម​គាំទ្រ​ពី​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ទីប្រឹក្សា​ធានារ៉ាប់រង អាយុជីវិត​របស់​ក្រុមហ៊ុន ដែលមាន​វត្តមាន​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ ។​

​លោក មាន ដូន ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​សាខា​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា “​កម្មវិធី​នេះ យើង​បានធ្វើ​នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង​ចំនួន​ប្រាំ​ដង​ផងដែរ មកទល់ពេលនេះ គឺ​យើង​ឃើញថា មាន​ប្រជាពលរដ្ឋ​ចំនួន ជាង​៤០០​នាក់ ដែល​បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​របស់​យើងខ្ញុំ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​មាន​ក្តី​រីករាយ​ដោយបាន​ឃើញថា ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង គឺ​គាត់​មានការ​ពេញចិត្ត​ក្នុងការ​ចូលរួម ។​”

​លោក ខាន់ សុវណ្ណារិទ្ធ ដែលជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​សាខា ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ខេត្តសៀមរាប បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា រៀបចំ​សកម្មភាព​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​យើង ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ឲ្យ​គាត់​មានការ​យកចិត្ត ទុកដាក់​ខ្ពស់ ទៅលើ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ព្រោះ​អី​ការធ្វើដំណើរ​តាម​ដងផ្លូវ​សព្វថ្ងៃ បើ​យើង​មានការ​ធ្វេសប្រហែស​តែ​បន្តិច វា​អាចធ្វើ​ឲ្យ​គាត់ ឬ​ក្រុមគ្រួសារ​គាត់​មាន​វិប្បដិសារី​បាន ។​”



​ដោយមាន​ឯកសារ​អប់រំ​ត្រឹមត្រូវ​ពី​កម្មវិធី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការពន្យល់​ណែនាំ​ច្បាស់លាស់​ពី​ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន ហើយ​ថែមទាំង​មាន​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​គួរ​ឲ្យ​ទាក់ទាញ​ទៀត​នោះ សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមកនេះ ទទួលជោគជ័យ​យ៉ាង​ធំធេង និង​មាន​ការទទួល​ស្វាគមន៍​ពី​សំណាក់ ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​បាន​ចូលរួម ។​

​អ្នកស្រី សឿន មករា ជា​អ្នក​រស់នៅក្នុង​ក្រុង​បាត់ដំបង​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ បាន​និយាយថា “​ខ្ញុំ​សូម​អរគុណ​ដល់ មូលនិធិ​ព្រូ​ដិ​នស៍ និង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​លើក​កម្មវិធី​នេះ​មក ព្រោះ​ជា​កម្មវិធី​ល្អ មានការ​អប់រំ ហើយ​ជំរុញ​ឲ្យ​ប្រជាជន​យើង​យល់ដឹង​ច្រើន​ទាក់ទង​នឹង​ចរាចរណ៍ ។​”

​លោក កាំ​ង សុ​ផា​វុ​ធ ដែលជា​អ្នកចូលរួម​ម្នាក់​ក្នុង​ខេត្តសៀមរាប បាន​និយាយថា “​ដោយសារ​ទាក់ទង​ទៅលើ​ចរាចរណ៍ ពេលខ្លះ​យើង​មាន​ខ្វះខាត​ដែរ ដូចជា យើង​ចេះតែ​បើក​ភ្លេច​គិតពី​ច្បាប់ យើង​មិនទាន់​សូវ​យោគយល់​គ្នា​ទៅវិញទៅមក ឬ​យើង​នៅ​ខ្វះចន្លោះ​កន្លែង​ណាមួយ ។ នៅថ្ងៃនេះ ខ្ញុំ​បាន​ចូលរួម​ស្តាប់ទៅ​បានដឹងថា ខ្ញុំ​នៅ​ខ្វះខាត​តិចតួច​ដែរ​ក្នុង​រឿង​ច្បាប់​ចរាចរណ៍​នេះ ។​”

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​បន្ត​បង្ហាញ​យ៉ាងច្បាស់​នូវ​នៃ​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​ក្រុមហ៊ុន ក្នុងការ​បម្រើប្រជាជន​កម្ពុជា​ទាំងអស់ ក៏ដូចជា​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន តាមរយៈ​កម្មវិធី​ដែលមាន សារៈសំខាន់ និង​មាន​ប្រយោជន៍ ។​



​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំកន្លះ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​ផ្តល់​សេវា និង​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ហើយ​លក់បាន​ប្រមាណ ១០០,០០០ បណ្ណ​សន្យា​រ៉ាប់រង​ហើយ​មកទល់ពេលនេះ ។ ក្រុមហ៊ុន​នៅតែ​បន្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ការការពារ​ឈានមុខ​គេ សម្រាប់​ប្រជាជន​កម្ពុជា ក៏ដូចជា​រួមចំណែក​លើ​ក​ស្ទួយ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ ។​

( អត្ថបទ​ពាណិជ្ជកម្ម ) ]


© រក្សាសិទ្ធិដោយ thmeythmey.com