កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ក្រុមកីឡា​បាល់ទះ​កម្ពុជា​បន្ត​ចាញ់​ថៃ​ក្នុង​លទ្ធផល ៣-០
22, Aug 2017 , 5:16 pm        
រូបភាព
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា(ក្រហម)ពេលប្រកួតជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី, រូបភាពពី NOCC
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា(ក្រហម)ពេលប្រកួតជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី, រូបភាពពី NOCC
ដោយ:
​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​បន្ត​រង​ការខកចិត្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ដោយ​ចាញ់​ក្រុម​ថៃ ៣-០ នា​ការប្រកួត​លើក​ទី​២​នៅ​តារាង​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា នេះ​។



​ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វីដៃ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ៣-០ ក្នុងជំនួប​បើកឆាក​ពូ​ល A ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​បន្ត​រង​ការខកចិត្ត​ជា​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កំពុង​ដំណើការ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដោយ​ចាញ់​ក្រុម​ថៃ​ក្នុង​លទ្ធផល ៣-០​។

​សម្រាប់​ការប្រកួត​នៅ​តារាង​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា នេះ ក្រុម​កម្ពុជា​បាន​ចាញ់​ថៃ ២៥-១៤ ក្នុង​សិត​ទី​១ មុន​បន្ត​ចាញ់ ២៥-១៩ ក្នុង​សិត​ទី​២ និង​ចាញ់ ២៥-១៧ នៅ​សិត​ទី​៣​។

​នៅ​ថ្ងៃទី​២៥ ខែសីហា ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ត្រូវ​តទល់​ក្រុម​មី​យ៉ាន់​ម៉ា ដែលជា​ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល A របស់ខ្លួន​នៅ​តារាង​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC នា​វេលា​ម៉ោង​៤​រសៀល​៕  


Tag:
 ​បាល់ទះ​
  SEA Games 2017
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com