ពីនេះ ពីនោះ
រវាងពាក្យ«ហ្មត់ចត់»និង«ម៉ត់ចត់»ត្រូវទាំងពីរ តែច្រើនប្រើតាមពាក្យប្រភពដើម
× នៅក្នុងការសរសេរភាសាខ្មែរ សាធារណជនភាគច្រើនសរសេរតែពាក្យ «ម៉ត់ចត់» តែមិនសូវឃើញសរសេរពាក្យ «ហ្មត់ចត់» ឡើយ។ តាមពិតនៅក្នុងក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា «ម៉ត់ចត់» ឬ «ហ្មត់ចត់» ក៏បាន។ ប៉ុន្តែ ពាក្យ «ម៉ត់ចត់» មិនសូវប្រើទេ ច្រើនតែប្រើតាមប្រភពដើមថា «ហ្មត់ចត់» ។
ពាក្យនេះជាកិរិយាសព្ទ មានន័យថា ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល, ត្រឹមត្រូវ, គ្រប់គ្រាន់។ ឧទាហរណ៍៖ មនុស្សហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់, ធ្វើការហ្មត់ចត់, ចេះហ្មត់ចត់៕
© រក្សាសិទ្ធិដោយ thmeythmey.com