ជាតិ
សេដ្ឋកិច្ច
ក្រសួង​រ៉ែ ប្រកាស​បើក​តំបន់​រុករក​រ៉ែ​លោហៈ​មួយ កន្លែង​នៅ​បាត់ដំបង​
28, Aug 2017 , 10:59 pm        
រូបភាព
ដោយ:
​ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​លោហៈ​ចំនួន​មួយ​ទីតាំង ស្ថិតនៅ​តំបន់​ឃុំ​តា​សាញ និង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង កាលពីពេល​ថ្មីៗ​នេះ​។​



​តំបន់​រុករក​រ៉ែ​នេះ ត្រូវបាន​ប្រកាស​បើក​សម្រាប់​បណ្ដា​ក្រុមហ៊ុន​រ៉ែ​ក្នុង និង​ក្រៅប្រទេស ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៧ ។ តំបន់​សម្បទាន​រុក​រ៉ែ​នេះ គ្របដ​ណ្ដា​ប់​លើ​ផ្ទៃដី ១៤៩​គីឡូម៉ែត្រ​ក្រឡា​៕


Tag:
 រ៉ែ​លោហៈ​
© រក្សាសិទ្ធិដោយ thmeythmey.com