ជាតិ
រដ្ឋាករទឹក​ស្វយ័ត ប្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​ទូទាត់​យកប្រាក់​លម្អៀង​លើស​របស់ខ្លួន​វិញ​
29, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​ចេញមុខ​ទទួលស្គាល់​ពី​កំហុសឆ្គង​ខ្លួន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ប្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​ទូទាត់​យកប្រាក់​លម្អៀង​លើស ពី​ខាង​រដ្ឋាករទឹក​វិញ ចាប់ពី​ថ្ងៃទី​៤ កញ្ញា ឆ្នាំ​២០១៧ ខាងមុខនេះ​។​



​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋាករទឹក​ស្វយ័ត នៅ​ថ្ងៃទី​២៩ សីហា នេះ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ អាច​ទូទាត់​សាច់ប្រាក់​លម្អៀង​លើស​របស់​ពួកគេ នៅតាម​បញ្ជរ​បេឡា​រដ្ឋាករទឹក​ក្រុងភ្នំពេញ​ទាំងអស់ ដោយ​គ្រាន់តែ​ពួកគេ​កាន់​យក​វិក្កយបត្រ​បង់ប្រាក់​ថ្លៃ​ទឹក​ថ្មី (​ក្រោយពី​ការកែសម្រួល​តាម​កា​រគ​ណ​នា​ចាស់​) និង​សក្ខី​ប​ត្រ​ដែល​នឹង​ចែកជូន​ដោយ​ភ្នាក់ងារ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុងពេល​ខាងមុខនេះ​។​

​កាលពី​ថ្ងៃទី​២៨ សីហា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សុំទោស​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចេញ​វិ​ក្ក័​យ​ប​ត្រ​យក​ថ្លៃ​ទឹក​ពី​ប្រជាពលរដ្ឋ​ខ្ពស់​លើស ដោយសារ​ខុស​បច្ចេកទេស​។ ការសុំ​ទោស​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ទទួល​ព័ត៌មាន​ថា រដ្ឋាករ​នេះ​ទូទាត់​លុយ​ថ្លៃ​ទឹក​ពី​ប្រជាពលរដ្ឋ​ខុស​ប្រក្រតី ហើយ​សម្តេច​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕


Tag:
 រដ្ឋាករទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com