ជាតិ
រថយន្ត
វីដេអូ
Mercedes៖​រថយន្ត​GLC 250 4MATIC និង​GLC 250 Coupe ដែលមាន​រូបរាង​ស៊ិ​ច​ស៊ី នឹង​មកដល់​កម្ពុជា​ឆាប់ៗ​នេះ​
30, Aug 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ម៉ាឡេស៊ី​៖ ក្នុង​ព្រឹត្តិការណ៍​ដំណើរ​រឹងមាំ នៃ​រថយន្ត​ខ្នាត​ខ្ពស់​មែក​សឺ​ដែ​ស នៅ​ទីក្រុង គូ​តា គី​ណា​បា​លូ រដ្ឋ​បា​សា​នៃ​ប្រទេស ម៉ាឡេស៊ី ដែលមាន​គ្រប់​តំណាង​ចែកចាយ​រថយន្ត Mercedes នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ បាន​សាកល្បង​ជិះ​រថយន្ត​ម៉ូ​ឌែ​ល GLC 250 4MATIC និង​GLC 250 Coupe ។ ម៉ូ​ឌែ​ល​ទាំង​២​នេះ នឹង​មកដល់​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។​



​រថយន្ត GLC 250 4MATIC និង​GLC 250 Coupe ជា​ប្រភេទ​រថយន្ត​ដែល​រចនា​ឡើង ជាមួយ​រូបរាង​ដ៏​ថ្មី​សន្លាង និង​ស៊ិ​ច​ស៊ី​បំផុត ដែល​ស័ក្តិសម​ជាមួយ​ជីវិត​បែប​ស៊ី​វិ​ល័យ និង​មាន​ទំហំ មាឌ​ស៊ីឡាំង ២.០ លីត្រ បូក​រួមទាំង​កម្លាំង​សេះ​រហូតដល់ ២១១ ហើយ​១០០ គីឡូ​ម៉ែត ប្រើប្រាស់​សាំង​ត្រឹមតែ ៦,៩​លីត្រ​តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ដើម្បី​បង្កើនល្បឿន​ពី​០ ដល់​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង គឺ​ត្រូវ​ការប្រើ​ថេរវេលា ត្រឹមតែ ៧.៣ វិនាទី​។​

​មកដល់​កម្ពុជា​ឆាប់ៗ​នេះ​! សូម​កក់​ទុក​ឲ្យ​បាន​មុនគេ​!

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖






Tag:
 រថយន្ត​
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com