ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ.ឧ កឹម សុខា ត្រូវបានបញ្ជូន​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ​
03, Sep 2017 , 8:33 am        
រូបភាព
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
ដោយ: ថ្មីៗ
ក្រោយអាជ្ញាធរ​ចាប់​ខ្លួន​លោក​ប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីអធ្រាត្រ​ឈានចូលថ្ងៃទី ៣ ខែកញ្ញា អាជ្ញាធរ​បានបញ្ជូនឯកឧត្តម​ កឹម សុខា ទៅឃុំខ្លួននៅពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូង​ឃ្មុំ។



នៅមុន​នេះ បន្តិចកូនស្រីរបស់​ឯកឧត្តម កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានអះអាងនៅ​លើ​បណ្តាញសង្គម​​Twitter ថា ឯកឧត្តម កឹម សុខា ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​ពន្ធនាគារត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ 



យ៉ាងណា អ្នកនាំពាក្យ​លោកអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ  មិនអាចនិយាយបានថា ពេលនេះឯកឧត្តម កឹម សុខា កំពុងស្ថិតនៅទីណានោះដែរ។ លោកគ្រាន់តែប្រាប់សារ​ព័ត៌មានថ្មីៗដូច្នេះថា៖« ករណីឯកឧត្តម កឹម សុខា ពេលនេះសមត្ថកិច្ចកំពុងធ្វើការ ហើយវាជារឿងធំ ដែលខ្ញុំមិនអាចប្រាប់បានថា លោកស្ថិតនៅ​ត្បូង​ឃ្មុំ ឬភ្នំពេញ​នោះ»។





Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com