អត្ថបទពាណិជ្ជកម្ម
CC Double O និន្នាការ​ដ៏​ធំ​ដែល​នឹង​ឈាន​ជើង​ចូលក្នុង​ទីផ្សារ ម៉ូត​សម្លៀកបំពាក់​នៅ​ក្រុងភ្នំពេញ​
04, Sep 2017 , 3:44 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ CC Double O ដែលជា​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​មួយ​ដ៏​ធំជាងគេ​នៅ​ក្នង​ប្រទេស​ថៃ មាន​ក្តីរំភើប និង​សូម​ប្រកាស​យ៉ាង​ឱឡារិក​អំពី​ការបើក​ដំណើរការ​ជា​ផ្លូវការ ហាង​ទី​១ របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប AEON Mall Phnom Penh ។
 
CC Double O គឺជា​ម៉ាក​ដ៏​ល្បីល្បាញ​មួយ​ក្នុង ចំណោម​ម៉ាក​ល្បីៗ​ដទៃទៀត​ដូចជា​៖ Jelly Bunny, Lyn និង Lynn Around ដែល​ត្រូវបាន​ផលិតឡើង​ពី​ផលិតផល​វាយ​ណ​ភណ្ឌ​របស់​ប្រទេស​ថៃ និង​ស្ថិតនៅក្រោម​ការដឹកនាំ​នៃ​សម្ព័ន្ធ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​លំដាប់​អន្តរជាតិ Jaspal Group  ។ ជាមួយគ្នានេះ​ផងដែរ CC Double O គឺជា​និមិត្តសញ្ញា​ដែល​តំណាង​ឲ្យ ភាពរស់រវើក ភាពស្រស់ស្អាត ក៏ដូចជា​ការឆ្នៃប្រឌិត​ប្រកបដោយ​សោភ័ណភាព ដែល​លោកអ្នក​អាច​ពិនិត្យឃើញ​យ៉ាងច្បាស់ តាមរយៈ​ផលិតផល​នានា​ដូចជា កាបូប និង​សម្លៀកបំពាក់​ជាដើម ដែល​សុទ្ធតែជា​ជម្រើស​ដ៏​មាន​គុណភាព​ខ្ពស់ ស្របទៅតាម​តម្រូវការ និង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​កម្ពុជា ។​


 
CC Double O  មាន​សាខា​ចំនួន ៤៥ នៅក្នុង​ប្រទេស​ថៃ និង​បាន​ក្លាយខ្លួនជា «​ផលិតផល​មួយ​ដ៏​ពេញនិយម​បំផុត​» នៅក្នុង​ទីផ្សារ​សម្លៀកបំពាក់​នៃ​ប្រទេស​នេះ ជាពិសេស​ក្នុងចំណោម​យុវវ័យ​ថៃ​តែម្តង ។ CC Double O មាន​មោទកភាព​យ៉ាងខ្លាំង ក្នង​ដំណើរ​ឆ្ពោះទៅកាន់​ការបើក​សាខា​ទី​៤៦ របស់ខ្លួន​ក្នុង​គោលបំណង​ផ្តល់ជូន​អតិថិជន ទាំងឡាយ​នូវ​ជម្រើស​ដ៏​សម្បូរបែប​នៃ​ទីផ្សារ​លក់​សម្លៀកបំពាក់​ដ៏​ធំជាងគេ ។


 
​លោក Krit Singhsachathet  មាន​តួនាទី​ជា Brand Director បាន​ថ្លែងថា​៖ «​យើងខ្ញុំ​ពិតជា​មាន​ក្តីរំភើប ក៏ដូចជា​មានភ័ព្វ​សំណាង​ដែល​បាន​បើក​ដំណើរការ​ហាង​ទី​១ នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប AEON Mall Phnom Penh នេះ​» ។ CC Double O នឹង​នាំ​លោកអ្នក​ទៅកាន់​ជីវិត​ដ៏​រស់​រវើក ពោរពេញ​ដោយ​ភាពស្រស់ស្អាត ទាក់ទាញ និង​ទាន់សម័យ​! ជាងនេះទៅទៀត យើងខ្ញុំ​ពិតជា​មាន​មោទកភាព​ដើម្បី​នាំមក​ជូន​លោកអ្នក​នូវ​ផលិតផល​ដ៏​មាន​គុណភាព​ខ្ពស់ អមដោយ​ការ​រចនា​ដ៏​អស្ចារ្យ ពោរពេញ​ដោយ​គុណ​តម្លៃ និង​មាន​ច្រើន​ជម្រើស​ស្របទៅតាម​តម្រូវការ ព្រមទាំង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​គ្រប់ៗ​រូប​» ។ លោក​បាន​បន្ថែមថា​៖  «​យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា CC Double O  នឹង​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​! ។ ព្រោះ​នាពេល​បច្ចុប្បន្ននេះ យុវវ័យ​កម្ពុ​ជាមាន​ទស្សនៈ​បើកទូលាយ ព្រមទាំង​អាច​សម្រប​ខ្លួន និង​ទទួលយក​និន្នាការ​ថ្មីៗ​បាន​យ៉ាង​ឆាប់រហ័ស ។ បទពិសោធន៍​ជោគជ័យ​នៅ​ក្នង​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិគ​នាពេល​កន្លងមក បានបង្ហាញ​ឲ្យ​ឃើញថា យើង​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ក្នុង​ទីផ្សារ​កម្ពុជា​! »​។​



​ជាមួយគ្នានេះដែរ នៅក្នុង​កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​កញ្ញា Janine Weigel ដែលជា​តារាចម្រៀង និង​ជា​តារា​សម្តែង​ថៃ​ដ៏​ល្បីល្បាញ ព្រមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន​កម្ពុជា​តាម​រយៈ​បទ​ចម្រៀង​ជាច្រើន និង​ជាពិសេស​គឺ​តាមរយៈ​ខ្សែ​ភាគ​យន្ត ‘The Senior’ ហើយ​កញ្ញា​នឹង​បំពេញ​តួនាទី​ជា​ឯកអគ្គរាជទូត​នៃ​ម៉ាក CC Double O ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កញ្ញា​ផ្ទាល់​ក៏​ជា​អ្នក​និយម​ការ​ស្លៀកពាក់ ឬ​តុបតែង​ខ្លួន​ជាមួយនឹង​ផលិតផល​ដ៏​ល្បី​នេះ​ផងដែរ ។ តារា​រូបនេះ​បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​៖ «​នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​រូបខ្ញុំ ដែល​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ហើយ​វា​ពិតជា​រឿង​មួយ​ដ៏​រីករាយ និង​អស្ចារ្យ​ខ្លាំងណាស់​ដែល​ខ្ញុំ​អាច​ស្ថិត​នៅទីនេះ​ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​និមិត្តសញ្ញា​នៃ​ផលិតផល​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​ថៃ ។ ខ្ញុំ​ពិតជា​មាន​មោទនភាព ដែល​បាន​ផ្សារភ្ជាប់​ខ្លួនឯង​ទៅនឹង​គុណ​តម្លៃ​នៃ​ផលិតផល​ដ៏​ល្បី​នេះ បូករួម​ជាមួយនឹង​សកម្មភាព​ដ៏​រស់​រវើក​ជាច្រើន​ទៀត​ប្រកបដោយ​ទំនុកចិត្ត ភាព​រីករាយ និង​ការប្រកួតប្រជែង ។ នេះ​គឺជា​ក្តីរំភើប​ដែល​មិនអាច​នឹង​ថ្លាថ្លែង​បាន នៅពេលដែល CC Double O បានផ្តល់​ការជឿទុកចិត្ត និង​ជ្រើសរើស​រូបខ្ញុំ​ឲ្យ​ក្លាយជា​ឯកអគ្គរាជទូត នៃ​និមិត្តសញ្ញា​នេះ​ប្រចាំ​នៅ​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹមថា អ្នកគាំទ្រ​រូបខ្ញុំ​ទាំងអស់ នឹងចូលរួម​គាំទ្រ​ចំពោះ​ផលិតផល​នេះ​ដូចគ្នា​ទៅនឹង​ទឹកចិត្ត​ដែល​ពួកគេ​មាន​ចំពោះ​ខ្ញុំ​ដែរ​!» ។​


 
​សូមបញ្ជាក់​ផងដែរ​ថា CC Double O មាន​ផលិតផល​ជាច្រើន​ទាំង​សម្រាប់​បុរស និង​សម្រាប់​នារី​ដូចជា​៖ សម្លៀកបំពាក់​, ស្បែកជើង​, កាបូប រួម​ជាមួយនឹង​សំភារៈ​ជាច្រើន​ទៀត ដែល​អតិថិជន​គ្រប់ៗ​រូប​អាច​ស្វែងរក​បានជា​រៀងរាល់ថ្ងៃ ដើម្បី​បំពេញ​ទៅតាម​សេចក្តីត្រូវការ និង​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ។
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​នៅ​ហាង CC Double O ដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប AEON Mall Phnom Penh ឬ​អាចទាក់ទង​មកកាន់ Udomluk Taravitayakom ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ​អន្តរជាតិ តាមរយៈ​លេខ​ទូរ​សព្ទ +65 89 893 86 21 ។​





















(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com