ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន នឹង​អនុវត្ត​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់ការពារធម្មជាតិ​លើកដំបូង​
05, Sep 2017 , 7:59 am        
រូបភាព
​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់ការពារធម្មជាតិ​លើកដំបូង នឹងត្រូវ​អនុត្ត​ន៍​ដោយ​ក្រសួងបរិស្ថាន​ក្នុងពេល​ឆាប់​ខាងមុខ នៅ​តំបន់ការពារធម្មជាតិ​«​ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម​» និង​«​ដែន​ជ​ម្រ​សត្វ​ព្រៃភ្នំ​ព្រ​ច​» ដែល​គ្របដណ្តប់​លើ​ផ្ទៃ​ជាង​២៦​ម៉ឺន​ហិកតា​។ ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ការចុះ​ប​ញ្ចី​ដី​រដ្ឋ​សម្រាប់​តំបន់ការពារធម្មជាតិ ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ប្រព័ន្ធ​តំប់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​៧.៥​លាន​ហិកតា ឬ​ប្រមាណ​៤១​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។ ការចុះ​ប​ញ្ចី​ដី​រដ្ឋ ក៏​ជា​ជំ​ហ៊ាន​ទៅ​បំបាត់​ករណី​ទំនាស់​ដីធ្លី​ទាំងស្រុង ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​ការពារ​ធម្មជាតិ​។



​ក្រសួងបរិស្ថាន កំពុង​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​អនុវត្ត​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់ការពារធម្មជាតិ​ចំនួន​២​កន្លែង ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ចំនួន​២៦៤,២៥០​ហិកតា​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃទី​៤ ខែកញ្ញា តំបន់ការពារធម្មជាតិ​ទាំង​២​នោះ គឺ​«​ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម​» ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង និង​«​ដែន​ជ​ម្រ​សត្វ​ព្រៃភ្នំ​ព្រ​ច​» ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​។

​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ចុះបញ្ជី​ដី​រដ្ឋ គឺជា​គម្រោង​សាកល្បង​លើកដំបូង និង​គាំទ្រ​ថវិកា​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ចំនួន​១.២៥​លាន​ដុល្លារ ក្រោម​គម្រោង​របៀង​អភិរក្ស​ជីវចម្រុះ​មហា​អនុតំបន់​ទន្លេមេគង្គ ដើម្បី​ធានា​ប្រសិទ្ធភាព​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ទាំង​២ ។ គម្រោង​នេះ នឹង​កំណត់​ច្បាស់លាស់​ពី​ព្រំប្រទល់​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ ពិសេស​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍ ក៏ដូចជា​ព្រំប្រទល់ ដែន​ជ​ម្រ​សត្វព្រៃ​ទាំងមូល​។​

​ការចុះ​ប​ញ្ចី​ដី​រដ្ឋ សម្រាប់​តំប​នើ​ការពារ​ធម្មជាតិ គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ញរ​ប់គ​ញ​រង​ប្រព័ន្ធ​តំប់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ដេ​ល​មាន​វិសាលភាព​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ប្រមាណ ៧.៥​លាន​ហិកតា ស្មើនឹង​ប្រមាណ​៤១​ភាគរយ​នៃ​ផ្ទ​ដី​ប្រទេស​កម្ពុជា​។ នេះ​ជាការ​គូសបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល របស់​ក្រសួងបរិស្ថាន ដែល​បាន​បន្តទៀតថា គម្រោង​នេះ ក៏​ជាការ​ឈានទៅ​លុបបំបាត់​ទាំងស្រុង​ករណី​ទំនាស់​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​ការពារ​ធម្មជាតិ​។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គម្រោង​សាកល្បង​នេះ នឹង​ចាប់ផ្តើម​សកម្មភាព​ជាក់ស្តែង​នៅតាម​តំបន់​គោលដៅ​ក្នុងពេល​ឆាប់ៗ ដោយ​ត្រូវ​ចុះ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ ដើម្បី​ធានា​ពី​ដំណើរការ និង​ប្រសិទ្ធភាព​៕



Tag:
 ដី​រដ្ឋ​
 ​ តំបន់ការពារធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com