កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ជឿថា Lukaku នឹង​កើន​តម្លៃ​ខ្លួន​ទ្វេ​ជា​ពីរ បើ​ទិញ​ក្រោយ​ការផ្ទេរ Neymar ទៅ PSG
06, Sep 2017 , 4:43 pm        
រូបភាព
​លោក Jose Mourinho និយាយថា Romelu Lukaku នឹង​កើន​តម្លៃ​ខ្លួន​រហូតដល់ ១៥០ លាន​ផោន ប្រមាណ​១៩៥​លាន​ដុល្លារ ប្រសិនបើ Manchester United មិនបាន​ទិញ​រូបគេ ឲ្យ​បាន​មុន​ការចាកចេញ​របស់ Neymar ពី Barcelona ទៅ​ចូលរួម​ជាមួយ Paris Saint-Germain ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ១៩៨​លាន​ផោន ប្រហែល​២៥៨​លាន​ដុល្លារ ទេនោះ​។​



​ក្រុម​រហស្សនាម​បិសាច​ក្រហម បាន​ចំណាយ​ប្រាក់ ៧៥​លាន​ផោន ជាង​៩៧​លាន​ដុល្លារ ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក វ័យ​២៤​ឆ្នាំ ពី Everton នៅ​ដើមខែ​កក្កដា មុនពេល PSG បាន​បំបែក​កំណត់ត្រា​ការផ្ទេរ​យក Neymar ពី Barcelona​។​



DailyMail បាន​ផ្សាយ​ថា អ្នកចាត់ការ​ក្រុម Manchester United លោក Mourinho ជឿជាក់ថា ប្រសិនបើ​ទិញ Lukaku យឺត​ពេល​រហូតដល់​ថ្ងៃទី​ផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​នោះ អតីត​សមាជិក​ក្រុម Chelsea រូបនេះ​នឹង​កើន​តម្លៃ​ខ្លួន​ទ្វេដង​ពី Everton​។​

​ក្រៅពី Lukaku អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ ក៏បាន​នាំយក Nemanja Matic ​ពី Chelsea តម្លៃ​ខ្លួន ៤០​លាន​ផោ ប្រមាណ ៥២​លាន​ដុល្លារ និង​ខ្សែ​ការ Victor Lindelof ពី Benfica ក្នុងតម្លៃ ៣០,៧​លាន​ផោន ប្រហែល ៤០​លាន​ដុល្លារ មកកាន់​ទឹកដី Old Trafford នៅ​ដើមរដូវ​កាល​ថ្មី​នេះ​។​



 Mourinho បាន​និយាយ​នៅក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​កាសែត The Times ថា ៖«​ខ្ញុំ​គិតថា​យើង​ពិតជា​ឆ្លាត​ណាស់​។ បន្ទាប់ពី Neymar ចាកចេញ អ្វី​គ្រប់យ៉ាង​បាន​ផ្លាស់ប្តូរ​អស់ ហើយ​តម្លៃ​ផ្ទេរ​កីឡាករ​កាន់តែ​អាក្រក់​ថែមទៀត​។ ខ្ញុំ​គិតថា Lukaku ដែល​ទិញ​បាន​កាលពី​ថ្ងៃទី ៣១ ខែសីហា​នោះ នឹងមាន​តម្លៃ​ខ្លួន ១៩៥ លាន​ដុល្លារ ហើយ Matic អាច​កើន​ដល់ ៧៨​លាន​ដុល្លារ ឬ ៩១​លាន​ដុល្លារ​ឯណោះ​។ Neymar បាន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​។ ប្រសិនបើ​ការផ្លាស់ប្តូរ​ថ្លៃ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៅតែ​ជា Pogba ខ្ញុំ​គិតថា Philippe Coutinho របស់ Liverpool នឹង​ផ្ទេរ​ទៅ Barcelona ក្នុងតម្លៃ ១០១ លាន​ផោន ស្មើនឹង ១៣១​លាន​ដុល្លារ​បាត់ទៅហើយ​»​។​

​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​ទូទៅ Chelsea និង Real Madrid រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យកាល នាំមុខគេ​ក្នុង​តារាង​នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល ២០១៧-២០១៨ បណ្តោះអាសន្ន ក្រោយ​ឈ្នះ​ទាំង​៣​ប្រកួត​ជាប់​គ្នា​មាន ៩​ពិន្ទុ​៕


Tag:
 បាល់ទាត់​
  Jose Mourinho
  Romelu Lukaku
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com