ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​ឈាម​ត្រជាក់ ប៉ុន្តែ​អាច​សម្គាល់​ដឹង​
08, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​ជំងឺ​លើស​សម្ពាធ​ឈាម​កើតឡើង​នៅពេលដែល​សម្ពាធ​ឈាម​ដែល​ធ្លាប់​តែមាន​កម្រិត​ធម្មតា​បែរជា​កើនឡើង​ខ្ពស់​។ ជំងឺ​នេះ​ជាទូទៅ គឺជា​ជំងឺ​ស្ងៀមស្ងាត់ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នកជំងឺ​ភាគច្រើន​មិនបាន​ដឹងថា​ខ្លួនឯង​មាន​ជំងឺ​នេះឡើយ​ដោយសារតែ​វា​គ្មាន​បង្ក​រោគសញ្ញា​។ វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ ឬ​គ្រប់គ្រាន់​នឹង​ដល់​កម្រិត​មួយ​ធ្ងន់ធ្ងរ ទើប​ចេញ​ជា​រោគសញ្ញា​ជាក់ស្តែង​។​



​លក្ខណៈ​សម្គាល់​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​ដែល​យើង​គួរតែ​កត់ចំណាំ​នោះ​មានដូចជា​៖
•    ឈឺក្បាល​
•    ពិបាក​ដកដង្ហើម​
•    ឈាម​ច្រមុះ​
•    ក្តៅ​ពេញ​ខ្លួន​
•    វិលមុខ​
•    ឈឺ​ក្នុង​ទ្រូង​
•    បម្រែបម្រួល​គំហើញ​
•    មាន​ឈាម​ក្នុង​ទឹកនោម​

​រោគសញ្ញា​ទាំងនេះ​មិនកើត​ឡើងលើ​អ្នកជំងឺ​គ្រប់គ្នា​ទេ ប៉ុន្តែ​ការរង​ចាំ​ដល់​តែ​ឃើញ​ជំងឺ​នេះ​តែ​ម្តងនោះ​អាចជា​រឿង​គ្រោះថ្នាក់​បាន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹងថា​មាន​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​ឬ​អត់​នោះ គឺ​ត្រូវ​វាស់​សម្ពាធ​ឈាម​ជា​ទៀងទាត់​។​

​បើសិនជា​អ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​រៀងរាល់​មួយឆ្នាំ​ម្តង ចូរ​ពិគ្រោះ​ជាមួយ​គាត់​អំពី​ការប្រឈមមុខ​នៃ​ជំងឺ​នេះ និង​លទ្ធផល​ផ្សេងៗ​ពី​ការ​វាស់​សម្ពាធ​ឈាម​នៅផ្ទះ​ដោយ​ខ្លួនឯង​។​

​ឧទាហរណ៍ បើសិនជា​អ្នកមាន​គ្រួសារ​ធ្លាប់មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​នេះ តម្រូវការ​វាស់​សម្ពាធ​ឈាម​របស់​អ្នក​អាច​នឹងត្រូវ​ធ្វើឡើង​ពីរដង​ក្នុង​មួយឆ្នាំ​។ វា​នឹង​ជួយ​ឲ្យ​អ្នក និង​គ្រូពេទ្យ​អាច​រកឃើញ​អាកា​រៈ​ច្រើន​មុននឹង​វា​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com