ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​ញឹកញាប់​នៃ​ការ​ហើម​កែងជើង ដែល​អ្នក​គួរតែ​ស្វែងយល់​
09, Sep 2017 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ហើម​ប្រអប់ជើង ជើង និង​កែងជើង​ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​ហើម​ចុង​អវៈយវៈ​។ ការកើនឡើង​ជាតិ​ទឹក​បែបនេះ​ច្រើនតែ​មិន​បង្ក​ជាការ​ឈឺចាប់​ទេ​បើសិនជា​វា​មិន​បង្កឡើង​ដោយ​ការ​របួស​។ ការ​ហើម​នេះ​ច្រើនតែ​កើតឡើង​នៅ​តំបន់​អា​វៈយ​វៈ​ខាងក្រោម​នៃ​រាងកាយ​ដោយសារតែ​ទំនាញផែនដី​។ ការ​ហើម​នេះ​ច្រើនតែ​កើត​ឡើងលើ​មនុស្ស​ចាស់​ដែល​អាច​កើតឡើង​តែ​ជើង​ម្ខាង ឬ​ទាំងសងខាង​។​



​មាន​មូលហេតុ​ធ្ងន់ធ្ងរ​ច្រើនណាស់​ដែល​នាំ​ឲ្យ​អ្នកមាន​អាកា​រៈ​ហើមជើង​បែបនេះ​។ ករណី​ភាគច្រើន​វា​អាច​បណ្តាលមកពី​កត្តា​របៀប​រស់នៅ​ដូចជា​៖
•    ធាត់​ជ្រុល​
•    ឈ ឬ​អង្គុយ​យូរពេក​

​ការ​ហើមជើង​ក៏​អាច​កើតឡើង​ដែរ​ខណៈពេលដែល​កំពុង​ប្រើ​ថ្នាំ​មួយចំនួន​ដូចជា​៖
•    Steroid
•    ថ្នាំ​ប្រភេទ​អ័រម៉ូន​
•    ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
•    ថ្នាំ​ពពួក NSAIDs ដូចជា Ibuprofen ឬ​អាស្ពីរីន​

​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​ហើមជើង​ដែល​ទាក់ទង​នឹង​ជំងឺ ឬ​ការប្រែប្រួល​របស់​រាងកាយ​មានដូចជា​៖
•    ការប្រែប្រួល​អ័រម៉ូន​ធម្មជាតិ​ជាពិសេស​ស្ត្រី​ដែល​កំពុង​មក​រដូវ​តែម្តង​
•    មាន​កំណក​ឈាម​ក្នុង​ជើង​
•    មាន​របួស ឬ​ការបង្ក​រោគ​នៅ​ជើង​
•    លំហូរ​ឈាម​ក្នុង​សរសៃ​វ៉ែន​នៅ​ជើង​ចុះខ្សោយ​
•    រលាក​ស្រោម​បេះដូង​
•    ហើម​កូនកណ្តុរ​
•    ត្រៀម​ក្រឡាភ្លើង​
•    ក្រិន​ថ្លើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com