ជាតិ
សម្ដេច ហ៊ុន សែន ៖​តំណាងរាស្ត្រ​CNRP​ម្នាក់ ដែលមាន​នៅក្នុង​បញ្ជី​ឈ្មោះ​ឆ្នាំ​២០១៣ បាន​រត់​ឆ្លងដែន​ទៅ​ថៃ​
11, Sep 2017 , 9:33 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់  ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឯកឧត្តម កឹម សុខា​ បាន​ចេញពី​កម្ពុជា​ឆ្លងដែន​ចូល​ទឹកដី​ថៃ។ បើតាម​សម្ដេច ហ៊ុន សែន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឆ្លងដែន​ទៅ​ថៃ​នេះ គឺមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ពាក់ព័ន្ធ​នឹង​ករណី​ប្រធាន​បក្សប្រឆាំង កាលពី​ឆ្នាំ​២០១៣​។​



​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ហើយ​សូមអ្នក​ដែល​បាន​ឆ្លងដែន នៅ​ម៉ោង​៥៖២០​នាទី កាល​ម្សិលមិញ ជា​តំណាងរាស្ត្រ​ដែល​រត់​ចេញទៅ​ប្រទេស​ថៃ គួរតែ​មកវិញ ព្រោះ​ខ្លួនឯង​មាន​បញ្ជី​ឈ្មោះ នៃ​ការចែក​នំ​បុ័ង​កាលពី​ឆ្នាំ​២០១៣​។ ហើយក៏​មាន​(​តំណាងរាស្ត្រ​)​មួយចំនួន​ចេះតែ​ចាកចេញ និង​មាន​ខ្លះ​នៅ​ក្លាហាន មាន​អ្នកខ្លះ​ក៏​ភ័យ​ដែរ ព្រោះ​រឿងនេះ​វា​មិនមែន​រឿង​តូច​»​។​

​សូម​ស្ដាប់​សំឡេង​៖



Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com