កីឡាអន្តរជាតិ
អន្តរជាតិ
Nadal លើក​ពាន US Open ក្រោយ​ផ្តួល​កីឡាករ​អាហ្វ្រិក​ខាងត្បូង​នៅ​ញូវយ៉ក​
11, Sep 2017 , 1:36 pm        
រូបភាព
Rafael Nadal បាន​ផ្តួល​កីឡាករ Kevin Anderson ដើម្បី​លើក​ពាន US Open ជា​លើក​ទី​៣​នា​ការប្រកួត​វាយ​កូន​បាល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​



​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក បាន​យកឈ្នះ​កីឡាករ​របស់​អាហ្វ្រិក​ខាងត្បូង Kevin Anderson ៣​សិត​ជាប់​គ្នា​ក្នុង​លទ្ធផល ៦-៣ ៦-៣ និង​៦-៤ នៅលើ​ទីលាន Flushing Meadows នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែកញ្ញា​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣១​ឆ្នាំ​រូបនេះ បា​នោ​ឈ្នះ​ពានរង្វាន់ Grand Slam ចំនួន ២​ហើយ​ក្នុងឆ្នាំនេះ បន្ទាប់ពី​ឈ្នះ​ពាន French Open កាលពី​ខែមិថុនា មុន​លើក​ពាន US Open នេះ​។ សរុប​ទាំង​ជ័យជម្នះ​លើក​នេះ​ទៀត Nadal បាន​លើក​ពាន Grand Slam នេះ​ចំនួន ១៦​លើក​ក្នុង​អាជីព​របស់គេ តាម​ពីក្រោយ​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​ស Roger Federer ដែល​ឈ្នះ ១៩​ដង​។​



​ក្រោយ​ឈ្នះ​នេះ Nadal បាន​និយាយថា​៖«​វា​ពិតជា​រឿង​មិនគួរ​ឲ្យ​ជឿ​ដែល​បាន​កើតឡើង​នៅ​ឆ្នាំនេះ​។ បន្ទាប់ពីរ​ញាំញី​ដោយសារ​របួស​រយៈពេល ២​ឆ្នាំកន្លងមក គួបផ្សំ​និង​លេង​មិន​បានល្អ​ផង​នោះ ឥឡូវនេះ​ចាប់តាំងពី​ផ្តើម​រដូវ​កាល​ថ្មី​មក​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​ខ្លាំង និង​រំភើបចិត្ត​ណាស់​»៕


Tag:
 វាយ​កូន​បាល់​
  Rafael Nadal
  US Open
  Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com