ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អតិថិជន​អាច​យក​រថយន្ត​Mercedes​របស់ខ្លួន ប្តូរ​យក​Mercedes​សេរី​ថ្មី​បាន ពី​ក្រុមហ៊ុន​Star Auto
11, Sep 2017 , 7:59 pm        
រូបភាព
​ក្រៅពី​លក់​ជូន​អតិថិជន​នូវ​តម្លៃ​យ៉ាង​ពិសេស ក្រោម​ទីផ្សារ អតិថិជន​ក៏​អាច​យក​រថយន្ត​Mercedes​របស់ខ្លួន ទៅ​ប្តូរ​យក​Mercedes​សេរី​ថ្មី​បាន ពី​ក្រុមហ៊ុន​Star Auto ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ នៅក្នុង​តម្លៃ​ច​ចារណា​មួយ ជាមួយ​ក្រុមហ៊ុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃុន ចាន់ថា អ្នកគ្រប់គ្រង​ការលក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត Mercedes-Benz ក្នុងប្រទេស​កម្ពុជា​។​



​លោក ឃុន ចាន់ថា បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន Star Auto Cambodia ក៏​កំពុងផ្តល់​សេវាកម្ម​ពិសេស​ផ្សេងៗ​ទៀត ដូចជា​ការប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត​ក្នុងតម្លៃ​ចាប់ពី ៨៨.៨៨​ដុល្លារ និង​ការលក់​បញ្ចុះតម្លៃ​ពី​៥​ភាគរយ ដល់​១០​ភាគរយ នូវ​គ្រឿង​លម្អ​រថយន្ត និង​របស់​ប្រើប្រាស់​ផ្សេងទៀត​ផងដែរ​។ លើសពីនេះទៅទៀត​អតិថិជន​ក៏​ទទួលបាន​ការបម្រើ​ជូន​ភេសជ្ជៈ និង​អាហារសម្រន់​ដោយ​ឥតគិតថ្លៃ​ផងដែរ ពី​បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម​ជូន​អតិថិជន​របស់​ក្រុមហ៊ុន​។ សូមបញ្ជាក់​ផងដែរ​ថា បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន Star Auto Cambodia សុទ្ធសឹងតែ​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច ដើម្បី​ធានាបាន​ការបម្រើ​សេវាក​ម្ម​ជូន​អតិថិជន​ប្រកបដោយ​ភាពថ្លៃថ្នូរ​។

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន thmeythmey.com និង​លោក ឃុន ចាន់ថា អ្នកគ្រប់គ្រង​ការលក់ និង​ទីផ្សារ របស់​ក្រុមហ៊ុន Star Auto Cambodia ខាងក្រោម​នេះ ដូចតទៅ​៖







Tag:
 Star Auto
  Mercedes-Benz
 ​ ឃុន ចាន់ថា​
 ​ ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com