ជាតិ
សេដ្ឋកិច្ច
ប្រេងសាំងថ្លៃ ៣៨០០រៀលពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា នេះ
× ប្រេងឥន្ធនៈបន្តឡើងថ្លៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកញ្ញា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរថ្លៃ ៣៩០០រៀលក្នុងមួយលីត្រ ខណៈប្រេងសាំងធម្មតាថ្លៃ ៣៨០០រៀលក្នុងមួយលីត្រ។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៣៥០០រៀលក្នុងមួយលីត្រ។
នេះគឺជាតម្លៃអតិបរមាប្រេងឥន្ធនៈលក់រាយ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com