ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
តើ​មាន​សុវត្ថិភាព​ទេ ដែល​ឲ្យ​កូន​ទើប​ចេះ​ដើរ​តេសតាស​ញ៉ាំ​ទឹក​សណ្តែកសៀង​?
13, Sep 2017 , 6:59 am         535
រូបភាព
ដោយ: ថ្មីៗ
​ទឹក​សណ្តែកសៀង​ផ្ទុក​ទៅដោយ​សារធាតុ Phytoestrogens (​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អ័រម៉ូន​ភេទស្ត្រី​) ប៉ុន្តែ​មិនទាន់មាន​អំណះអំណាង​តាមបែប​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់ថា ការ​ញ៉ាំ​ទឹក​សណ្តែកសៀង​មាន​គ្រោះថ្នាក់​ចំពោះ​កុមារ ឬ​មនុស្ស​ធំ​ឡើយ​។ អ្នក​ដែល​ញ៉ាំ​ទឹក​សណ្តែកសៀង​តាំងពី​ឆ្នាំ ១៩៦០​មក​គឺ​គ្មាន​ជំងឺ​អ្វី​ទាំងអស់​។ រាល់​ផលិតផល​ទឹក​សណ្តែកសៀង​ទាំងអស់​សុទ្ធ​តែមាន​ដាក់​បញ្ជាក់ថា​ផ្ទុក​ទៅដោយ​សារធាតុ Isoflavones, Phytoestrogen ដែល​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​លើ​មនុស្ស​ធំ​បាន​។​


​ការ​ញ៉ាំ​ទឹក​សណ្តែកសៀង​ក្នុង​កម្រិត​មធ្យម (១​ទៅ​២​ពែង​ក្នុង​មួយថ្ងៃ​) អាចជា​រឿង​ល្អ​ក្នុងការ​ជំនួស​ការ​ញ៉ាំ​ទឹកដោះគោ​របស់​ក្មេង ជាពិសេស​កូន​ដែល​អា​ឡែ​ហ្ស៊ី​ជាមួយនឹង​ទឹកដោះគោ​តែម្តង​។ យ៉ាងណាមិញ ក្មេង​ខ្លះ​ក៏​អាច​អា​ឡែ​ហ្ស៊ី​នឹង​ប្រូតេអ៊ីន​ក្នុង​សណ្តែកសៀង​ដែរ​។ ថ្វីបើ​ក្មេង​ភាគច្រើន​អាច​ចេញ​ជា​បញ្ហា​អា​ឡែ​ហ្ស៊ី​នឹង​សណ្តែកសៀង​ពី​ក្មេង​ក៏ដោយ តែ​វា​ក៏​អាច​បន្តទៀត​ដល់​គេ​ធំ​ឡើង​ដែរ​។ បើសិនជា​កូនអ្នកមាន​ប្រតិកម្ម​នឹង​សណ្តែកសៀង​ចូរ​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​។​

​ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា របប​អាហារ​របស់​កូន​មាន​ជាតិ​កាលស្យូម​ច្រើន​ដែរ ព្រោះថា ទឹក​សណ្តែកសៀង​មាន​សារធាតុ Phytates ដែល​វា​អាច​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​ពីរ​បប​អាហារ​ដែល​គេ​ញ៉ាំ​។​

​ការសិក្សា​បាន​រកឃើញថា រាងកាយ​បឺត​ស្រូប​ជាតិ​កាស​ស្យូ​ម​ពី​ទឹក​សណ្តែកសៀង​ប្រហែល ៧៥​ភាគរយ​។ ដូច្នេះ​ចូរ​បន្ថែម​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ដូចជា ប្រូ​ខូ​លី យូរ​ហ្គា​ត ឬ​ហ្វ្រូ​ម៉ា​ត​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1415next