ជាតិ
វិទ្យុ​អាស៊ីសេរី ប្រកាស​ផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​របស់ខ្លួន​នៅ​ភ្នំពេញមួយរយៈ
12, Sep 2017 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
វិទ្យុ​អាស៊ីសេរី (RFA) នៅ​ថ្ងៃទី១២ ខែកញ្ញា បានប្រកាស​ផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​របស់ខ្លួន​នៅ​ក្រុងភ្នំពេញ​មួយរយៈ។ វិទ្យុនេះ មិនបញ្ជាក់ថាពេលណានឹងបើកដំណើរការវិញនោះទេ។



នៅថ្ងៃទី១២ ខែកញ្ញា វិទ្យុអាស៊ីសេរី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ពីការផ្អាកដំណើរការការិយាល័យប្រចាំនៅក្រុងភ្នំពេញរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នោះ បញ្ជាកដូច្នេះ៖ «ជាការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំចិត្ត​ផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ របស់ខ្លួន​មួយរយៈ»។
មានមូលហេតុមួយចំនួន ដែលអាស៊ីសេរីអះអាងថាខ្លួនត្រូវបង្ខំចិត្តផ្អាក​ដំណើរការ​ការិយាល័យ​ដែល​ដំណើរការ​នៅ​កម្ពុជា​ជិត២០ឆ្នាំ​មកហើយ​នេះ។ មូលហេតុទាំងនោះ មានដូចជាការបិទ​ស្ថានីយ​វិទ្យុ​មួយចំនួន ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី(RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នាពេល​កន្លងមក និង​ការតម្រូវ​ឲ្យ​កាសែត ឌឹ ខេ​ម​បូ​ឌា ដេលី (The Cambodia Daily) បង់ពន្ធ​ជាង៦លាន​ដុល្លារជាដើម។ យ៉ាងណាក៏ដោយ អាស៊ីសេរី មិន​បានបញ្ជាក់ថាពេលណានឹងបើកដំណើរការការិយាល័យរបស់ខ្លួនឡើងវិញនៅកម្ពុជានោះទេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com