ជាតិ
សម្ដេច ហ៊ុន សែន ៖ មិត្ត​ចិន​ជា​ខ្នងបង្អែក​រឹងមាំ​របស់​កម្ពុជា គ្មាន​បរទេស​ណា​បំបែកបំបាក់​បានឡើយ​
13, Sep 2017 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ទំនាក់ទំនង​កម្ពុជា​-​ចិន នឹង​កាន់តែ​ឈាន​ទោ​កាន់​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​មិត្ត​ចិន​ជា​បងប្អូន និង​ជា​ខ្នងបង្អែក​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​។​



​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្ដេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​៖« មិត្ត​ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​បន្ត​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បានឡើយ​»​។​

​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កាវ​លី បាន​ជម្រាប សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​១១ កញ្ញា​ថា បើ​កម្ពុជា​ត្រូវការ​អ្វី​ឲ្យ​មិត្ត​ចិន​ជួយ គឺ​សូម​ប្រាប់​មក​ភ្លាម នូវ​គម្រោង​អាទិភាព​នានា​ដែល​ត្រូវការ​ជំនួយ​ទាំងនោះ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ម៉ោង​២​រសៀល ថ្ងៃទី​១៣ ខែកញ្ញា​នេះ បន្ទាប់ពី​បញ្ចប់​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ ទីក្រុង​ណាន​នី​ន ខេត្ត​ក្វាង​ស៊ី ​ប្រទេស​ចិន​៕

Tag:
 ហ៊ុន សែន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com