ជាតិ
មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដុតកំទេចថ្នាំពេទ្យហួសកាលបរិច្ឆេទ
× ភ្នំពេញ៖ បន្ទាប់ពីរកឃើញថ្នាំពេទ្យហួសកាលកំណត់៣៣គីឡូក្រាម មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការណ៍ជាមួយអ្នកពាក់ព័ន្ធ ដើម្បីធ្វើការដុតកំទេច ខណៈថ្នាំពេទ្យដែលអាចប្រើប្រាស់បានចំនួន១,៣៤៩ គីឡូក្រាម បានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការណ៍ជាមួយស្ថាប័នគយ ប៉ូលីសច្រកកំពង់ផែ និងតំណាងអង្គការ World Emergency Relief បានដុតកំទេចថ្នាំពេទ្យហួសកាលបរិច្ឆេទចំនួន៣៣គីឡូក្រាម ខណៈថ្នាំពេទ្យដែលអាចប្រើប្រាស់បានចំនួន១,៣៤៩ គីឡូក្រាម បានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៣ ខែកញ្ញា។
បើតាមហ្វេសប៊ុកខាងលើ ទំនិញថ្នាំពេទ្យទាំងនេះ គឺជាប្រភេទទំនិញគ្មានការទាមទារក្នុងសន្និធិគយបណ្តោះអាសន្ន៕
Tag:
ថ្នាំពេទ្យ
មន្ត្រីសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com