អត្ថបទពាណិជ្ជកម្ម
អ៊ែ​ម​មឺ​រឹត​ប្រារព្ធ​ពិធី​អបអរ​នៃ​យន្តហោះ​A380​ទី​១០០​ជាមួយ​ការផ្តល់ជូន​ពិសេស​សម្រាប់​អ្នកដំណើរ​ពី​កម្ពុជា​
14, Sep 2017 , 4:24 pm        
រូបភាព
​ដើម្បី​អបអរសាទរ​យន្តហោះ​A380 ទី​១០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត ដែលជា​ប្រតិបត្តិ​ករ​នៃ យន្តហោះ​ប្រភេទ A380 ធំ​បំផុត​នៅក្នុង​ពិភពលោក នឹង​ផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​លើ​សំបុត្រ​ថ្នាក់​អាជីវកម្ម និង ថ្នាក់ សន្សំសំចៃ​ដល់​អ្នកដំណើរ​ហោះហើរ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅកាន់​ទីក្រុង​ឌូ​បៃ ឬ​ទិសដៅ​ផ្សេងទៀត​។​

​រាល់​អ្នកដំណើរ​ដែល​ធ្វើការ​កក់​សំបុត្រ​ទៅ​មកពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទី​កាន់​ទីក្រុង​យុំ​ា​ង​ហ្គូ​ន ទីក្រុង​ឌូ​បៃ និង​ទិសដៅ នានា​ផ្សេងទៀត ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក​អ្នកនឹង​រីករាយ​ជាមួយ​ការផ្តល់ជូន ពិសេស លើ​សំបុត្រ​ថ្នាក់​អាជីវកម្ម និង សន្សំសំចៃ​។ តម្លៃ​សំបុត្រ​ទៅមក​ពីរ​វាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង យុំ​ា​ង​ហ្គូ​ន ចាប់ពី ២៣៥ ដុល្លារ សម្រាប់​ថ្នាក់​សន្សំសំចៃ និង ចាប់ពី ៧៥០ ដុល្លារ សម្រាប់​ថ្នាក់​អាជីវកម្ម​។ តម្លៃ​សំបុត្រ​ឆ្ពោះទៅកាន់​ទីក្រុង​ឌូ​បៃ ចាប់ពី​៥២១ ដុល្លារ សម្រាប់​ថ្នាក់​សន្សំសំចៃ និង ១៦៤០ ដុល្លារ សម្រាប់​ប្រភេទ​អាជីវកម្ម​។ តម្លៃ​សំបុត្រ​ឆ្ពោះទៅកាន់​ទ្វីបអឺរ៉ុប​ចាប់ពី ៦៤៤ ដុល្លារ​សម្រាប់​ថ្នាក់​សន្សំសំចៃ និង ២១៨៩ ដុល្លារ សម្រាប់​ប្រភេទ​អាជីវកម្ម​។ តម្លៃ​សំបុត្រ​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក​ចាប់ពី ៩០៦ ដុល្លារ សម្រាប់​ថ្នាក់​សន្សំសំចៃ និង ៣៥៥៥ ដុល្លារ សម្រាប់​ប្រភេទ​អាជីវកម្ម​។ សុពលភាព​នៃ​តម្លៃ​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០១៨​។​

​តម្លៃ​សំបុត្រ​ផ្សេងៗ​ទៀត​រួមមានៈ​



​អ៊ែ​ម​មឺ​រឹត នាំយកមក​នូវ​យន្តហោះ A380 ដែលជា​យន្តហោះ​ដឹក​អ្នកដំណើរ​ធំ​បំផុត​នៅលើ​ពិភពលោក ធ្វើជា​ជើងហោះហើរ​របស់ខ្លួន​កាលពី​ប្រាំបួន​ឆ្នាំ​កន្លងទៅ​។ អតិថិជន​កម្រិត​ថ្នាក់ខ្ពស់​បំផុត​របស់ អ៊ែ​ម​មឺ​រឹត A380 អាច​រីករាយ​ពី​ការផ្តល់ជូន​ពិសេស​រួមមាន កៅអី​ចំនួន​១៤​ដែល​អាច​ទម្រេត​ជា​គ្រែ ហើយ​គ្រែ​នីមួយៗ​មាន​បំពាក់​ទៅ ដោយ​ឧបករណ៍​ម៉ាស្សា​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅលើ​យន្តហោះ​ក៏មាន​ផងដែរ​នូវ​បន្ទប់​ស្បា​ដែល​ធានា​នូវ​ភាពស្រស់​ស្រាយ​ដល់​អ្នកដំណើរ​នៅពេល យន្តហោះ​មកដល់​ទីតាំង​ចំណត​។ អ្នកដំណើរ​ថ្នាក់​ខ្ពស់បំផុត និង កម្រិត​អាជីវកម្ម អាច​រីករាយ​កម្សាន្ត នៅ​កន្លែង​សម្រាក​(Lounge)​របស់ A380 ដែលជា​បា​មាន​រាង​កោង និង​មានការ​បម្រើ​អាហារ សម្រន់ និង ស្រា​ជាច្រើន​ប្រភេទ​។ សម្រាប់​អ្នកធ្វើដំណើរ​ជាមួយ​ថ្នាក់​សន្សំសំចៃ អាច​សម្រាក​លើ​កៅអី​ដែល​អាច ទ្រេត​បាន​ដល់​ទៅ​៣៣ អ៊ី​ញ​។

​អ្នកដំណើរ​មកពី​ប្រទេស​កម្ពុជា​អាច​ទទួលយក​នូវ​បទពិសោធន៍​របស់​យន្ត​ហោះ A380 នៅ​គ្រប់​ទិសដៅ​ពី ទីក្រុង​ឌូ​បៃ​។ តាំងទី​ជា​មជ្ឍមណ្ឌល​របស់ អ៊ែ​ម​មឺ​រឹត ទីក្រុង​ឌូ​បៃ​ធ្វើការ​ផ្សាភ្ជាប់​អ្នកដំណើរ​ពី​ប្រទេស កម្ពុជា​ទៅកាន់​បណ្តាញ​ជាច្រើន ទូទាំង​ពិភពលោក​ដែលមាន​ជាង ១៥០​ទិសដៅ ទូទាំង​ទ្វីប​ចំនួន ៦ ក្នុង ប្រទេស​និង​ដែនដី​រួម​ចំនួន ៨៤ ដែល​ក្នុងនោះ​រួមបញ្ចូល​ជាមួយ​គោលដៅ​ចំនូ​ន ៤៨ របស់​យន្តហោះ A380​។​

​សម្រាប់​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​ធ្វើការ​ចុះចត​នៅក្នុង​ទីក្រុង យុំ​ា​ង​ហ្គូ​ន ដែលជា​រាជធានី​ពាណិជ្ជកម្ម និង​ទីក្រុង ធំ​បំផុត​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា លោកអ្នក​អាច​ធ្វើការ​ទស្សនា​តំបន់​ទេសចរណ៍​បែប​សាសនា និង បុរាណ ទីកន្លែង​ធម្មជាតិ និង ឆ្នេរ​ដ៏​ស្រស់ស្អាត​។  សម្រាប់​លោកអ្នក​ដែល​ចង់​បន្ត​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ លោកអ្នក​អាច​បន្ត​រង់​ចាំមើល ព្រះអាទិត្យ​រះ​នៅលើ​ឆ្នេរសមុទ្រ ឬ ទទួលយក​នូវ​បទពិសោធន៍​ធ្វើដំណើរ​នៅលើ វាល​ខ្សាច់ និង​ទទួលទាន​អាហារ​ឥត​កំណត់ នៅ​ភោជនីយដ្ឋាន​លំដាប់​ពានរង្វាន់ Michelin នៃ​ភោជនីយដ្ឋាន​កម្រិត​ផ្កាយ​។ រីករាយ​ជាមួយ​ការ​ជិះ​កម្សាន្ត និង ការធ្វើដំណើរ​សប្បាយៗ​នៅក្នុង​សួន​កម្សាន្ត បែប​ក្រុមគ្រួសារ ឬ​ដើរ​ទិញ​ឥ​វ៉ាន់ នៅ​ផ្សារ​មួយ​ក្នុងចំណោម​ផ្សារ​ទំនើប​ទាំង​៩៦ ឬ ផ្សារ​អារ៉ាប់​នៃ​ទីក្រុង​ឌូ​បៃ​។​


 
​ជើងហោះហើរ​ប្រចាំថ្ងៃ​របស់ អ៊ែ​ម​មឺ​រឹត ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ទីក្រុង​ឌូ​បៃ ផ្តល់ជូន​នូវ​កៅអី​ដែល​អាច​ទម្រេត​ជាច្រើន ព្រមជាមួយ​ការផ្តល់ជូន​នូវ​បន្ទុក​ទំនិញ​ចំនួន ៤០ គីឡូក្រាម សម្រាប់​អ្នកដំណើរ​ថ្នាក់​អាជីវកម្ម និង ៣៥ គីឡូក្រាម សម្រាប់​អ្នកដំណើរ​ថ្នាក់​សន្សំសំចៃ​។ អ្នកដំណើរ​របស់​ជើងហោះហើរ អ៊ែ​ម​មឺ​រឹត ក៏​នឹង​រីករាយ​ជាមួយ កម្មវិធី​កម្សាន្ត​ice​ក្នុង​យន្តហោះ ដែលមាន​កម្មវិធី​កម្សាន្ត​កំពុង​ពេញនិយម​ជាង​២៥០០​ប៉ុស្តិ៍ មាន​ច្រើន​ភាសា  និង Wi-Fi ដែល​ដំណើរការ​នៅក្នុង​យន្តហោះ អ៊ែ​ម​មឺ​រឹត​។ រាល់​អ្នកដំណើរ​អ៊ែ​ម​មឺ​រឹត ទាំងអស់​ក៏​ទទួលបាន​ម្ហូប​ដ៏​ឆ្ងាញ់​ច្រើន​វគ្គ នៅពេល​កំពុងធ្វើដំណើរ​។​

​អ្នកដំណើរ​អាចធ្វើ​ការ​ទំនាក់ទំនង​មកកាន់​ការិយាល័យ អ៊ែ​ម​មឺ​រឹត ប្រចាំ​ប្រទេស​កម្ពុជា​តាមរយៈ លេខ​ទូរស័ព្ទ  ០២៣ ៩៩៨ ១៦៨ ឬ អី​ម៉ែ​ល​: [email protected]។ ដើម្បី​ធ្វើការ​កក់​សំបុត្រ សូម​ចូលទៅ​កាន់​គេហទំព័រ www.emirates.com/kh ឬ ធ្វើការ​ទំនាក់ទំនង​មកកាន់​ភ្នាក់ងារទេសចរណ៍ របស់លោក​អ្នក​។ លក្ខខណ្ឌ​នានា​នឹង​ត្រូវបាន​អនុវត្ត​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com