ជាតិ
សម្ដេច ហ៊ុន សែន ៖ កម្ពុជា​គ្មាន​ចេតនា​រករឿង​អាមេរិក​ទេ តែ​សូម​អាមេរិក​កុំ​មើល​កម្ពុជា​ក្នុង​កែវភ្នែក​អាក្រក់​
15, Sep 2017 , 10:57 am        
រូបភាព
​ភ្នំពេញ​៖ «​កម្ពុជា​គ្មាន​ចេតនា​រករឿង​អាមេរិក​ទេ តែ​សូម​អាមេរិក​កុំ​មើល​កម្ពុជា​ក្នុង​កែវភ្នែក​អាក្រក់​» ។ នេះ​ជាការ​ឆ្លើយតប​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅតែ​រក្សា​ជំហ​ចោទ​អាមេរិក​ថា នៅ​ពី​ក្រោយខ្នង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ទាក់ទង​នឹង​ទោស​ក្បត់ជាតិ ក្រោម​បទ​ចោទ ស​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស​។



សម្ដេច ហ៊ុន សែន បាន​និយាយថា មូល​ហេតុដែល​សម្ដេច ហ៊ាន​ចោទ​អាមេរិក​បែបនេះ ក៏​ព្រោះតែ​ឯកឧត្តម កឹម សុខា និយាយ​សារភាព​ដោយ​ខ្លួនឯង នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ កាលពី​ឆ្នាំ​២០១៣​នោះ​។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​អាមេរិក​ចេញមុខ​បកស្រាយ​ចំពោះ​ការលើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​១ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រសួងការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ស៊ើបអង្កេត​លើ​ជនជាតិ​អាមេរិក ដែល​សង្ស័យថា ជា​ចារកម្ម​បង្ក​អសន្តិសុខ​ក្នុងប្រទេស​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាតុកម្ម កាលពី​ឆ្នាំ​២០១៣​មក​ផងដែរ​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com