ជាតិ
មហាផ្ទៃ សម្រេច​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ ចេញពី​បញ្ជី​
15, Sep 2017 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានសម្រេច​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ ចេញពី​បញ្ជី​ឈ្មោះ​អង្គការក្រៅរដ្ឋាភិបាល របស់​ក្រសួង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៥ កញ្ញា​។​



​តែ​យ៉ាងណា​ក្រសួងមហាផ្ទៃ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេច​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​នេះ​ទេ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការ​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​នេះ ធ្វើឡើង​ក្រោយពី​អង្គការ​មួយ​នេះ បានបង្ហាញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការនាំ​ខ្សាច់​ចេញទៅ​ក្រៅប្រទេស​កន្លងមកនេះ​៕


Tag:
 មហាផ្ទៃ​
  មាតា​ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com