ពីនេះ ពីនោះ
គន្លឹះ​ទាំង​៥ ដែល​ធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត​លើ​ខ្លួន​
22, Sep 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ជាទូទៅ​មនុស្ស​កាន់តែ​លែងមាន​ទំនុកចិត្ត​លើ​ខ្លួនឯង នៅពេលដែល​ពួកគេ​ជួប ឬ​និយាយ​ជាមួយ​បុគ្គល​ដែលមាន​អំណាច (​ចំណេះដឹង​, លុយ និង​បុណ្យ​សក្តិ​) ធំ​ជាង​ខ្លួន និង​នៅពេលដែល​និយាយ​នៅក្នុង​ចំណោម​មហាជន​រាប់រយ​នាក់ ឬ​ធ្វើ​កិច្ចការ​ណាមួយ​ដែល​ពួកគេ​គិតថា ធំ​ហួស​ពី​សមត្ថភាព​របស់ខ្លួន​។ ការ​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​បែបនេះ នឹងធ្វើ​ឱ្យ​ពួកគេ​កាន់​តែមាន​អារម្មណ៍​ភ័យខ្លាច​, បាក់​ទឹកចិត្ត​, និង​មិន​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​។​ល​។ គន្លឹះ​ខាងក្រោម​នេះ នឹង​អាចជួយ​លោកអ្នក​ឱ្យមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែខ្លាំង​៖


 
១) កុំ​មើលងាយ​ខ្លួនឯង​៖ ការមិន​ចុះ​ញ៉ម​, មិន​រួញរា​, មិន​បន្ទច់​បង្អាប់​ខ្លួនឯង និង​ក្លាហាន​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ ឬ​និយាយ​ជា​សាធារណៈ​នៅ​ចំពោះមុខ​មហាជន​ច្រើន​រយ​នាក់ ដោយ​មិន​ខ្លាច​អ្នកដទៃ​សើចចំអក គឺជា​ការផ្តល់​តម្លៃ និង​ទំនុកចិត្ត​ដ៏​ធំ​មួយ មកលើ​ខ្លួនឯង​។

២) មើល​ពី​ចំណុច​ល្អ​របស់ខ្លួន​៖ អ្នក​ត្រូវ​គិតថា នៅលើ​លោក​នេះ​គ្មាន​នរណាម្នាក់​ដែល​ល្អឥតខ្ចោះ និង​ចេះ​គ្រប់​ដប់​នោះទេ ពោលគឺ​មនុស្ស​ម្នាក់ៗ​តែងតែមាន​ចំណុច​ពិសេស ឬទេ​ព្យ​កោសល្យ​រៀងៗ​ខ្លួន​។ ដូច្នេះ មុន​ចឹ​ង​ចាប់​ផ្តើមធ្វើ​អ្វីមួយ អ្នក​ត្រូវ​គិត​បែប​វិជ្ជមាន​ដោយ​អ្នក​យល់ថា អ្វីដែល​អ្នក​កំពុង​ធ្វើ គឺ​ត្រឹមត្រូវ ហើយ​អ្នក​អាចធ្វើ​វា​បាន ដូច្នេះ អ្នក​ត្រូវតែ​តាំងចិត្ត​, អត់ធ្មត់​, ខំ​ធ្វើ​វា ប្រកបដោយ​ភាពប្រាកដនិយម និង​ជឿជាក់​សម្ថ​ភាព​លើ​របស់ខ្លួន​។​
 
៣) ត្រៀមលក្ខណៈ​មុននឹង​ធ្វើ​អ្វីមួយ​៖ ការត្រៀម​លក្ខណៈ​ទុក​មុន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ពីព្រោះ​នៅពេលដែល​អ្នក​បាន​ត្រៀម​ចិត្ត​, ត្រៀម​គំនិត និង​រៀបចំ​កិច្ចការ​នោះ​រួចជាស្រេច​ដើម្បី​បំពេញ​វា ពេលនោះ​អ្វីៗ គឺ​ហាក់បីដូចជា​រួចរាល់​ហើយ​។ ដូច្នេះ អ្នក​ប្រាកដ​ជាមាន​ទំនុកចិត្ត​ច្រើន​ក្នុង​ការបំពេញ​កិច្ចការ​នោះ ដោយ​មិនមាន​បញ្ហា ឬ​មាន​កង្វល់​នៅក្នុង​ចិត្តច្រើន​ឡើយ​។

៤) ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​៖
បើ​ធ្វើ​អ្វីមួយ​ត្រូវធ្វើ​ឱ្យដល់​ទីបញ្ចប់ បើទោះជា​ត្រូវ​ចំណា​ពេល​តិច ឬ​ច្រើន​ក៏ដោយ ដាច់ខាត​កុំ​បោះបង់​វា​ចោល​។ ការប្តេជ្ញាចិត្ត​បែបនេះ គឺជា​កម្លាំងចិត្ត​ដ៏​ធំ​មួយ ដែល​ធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​លើ​ខ្លួនឯង​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ​ឱ្យ​ជោគជ័យ​។ ម្យ៉ាងទៀត អ្នក​ត្រូវ​ប្តេជ្ញាចិត្ត​ថា គេ​អាច​ធ្វើបាន ខ្ញុំ​ក៏​អាចធ្វើ​បានដែរ​។ យ៉ាងហោចណាស់ ក៏ត្រូវ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​ថា ប្រសិនបើ ខ្ញុំ​ធ្វើ​មិនបាន​ល្អ​ដូច​គេ ក៏​ខ្ញុំ​អាច​ធ្វើបាន​ប្រហាក់​ប្រែល​នឹង​គេ​ដែរ​។

៥) ការអនុវត្ត​៖
ការអនុវត្តន៍ គឺជា​ដំណាក់កាល​ចុងក្រោយ ដែល​អ្នក​ត្រូវតែ​ចាប់ផ្តើម​ហាត់​សម​ធ្វើ​កិច្ចការ​នោះ​ដដែលៗ​ឲ្យ​ក្លាយទៅជា​ទម្លាប់ រហូតដល់​ពេលដែល​អ្ន​ក​ដឹងថា ខ្លួនឯង​លេង​ភ័យក្លាច ហើយ​មាន​ទំ​នុ​ច​ចិត្ត និង​ជឿជាក់​លើ​ខ្លួន​កាន់តែខ្លាំង ដោយ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា «​ខ្ញុំ​អាចធ្វើ​កិច្ចការ​នោះបាន​យ៉ាង​ល្អ​បំផុត​»៕


© រក្សាសិទ្ធិដោយ thmeythmey.com