ជាតិ
កម្ពុជា​ផ្អាក​ការរក​អដ្ឋិធាតុ​ជាមួយ​អាមេរិក ដរាបណា​អាមេរិក​ផ្ដល់​ទិដ្ឋាការ​ឲ្យ​កម្ពុជា​ឡើងវិញ​
15, Sep 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​ការ​សហប្រតិបត្តិ​ការរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​ស្លាប់​នៅលើ​ទឹកដី​កម្ពុជា កាលពី​សម័យ​សង្គ្រាម​នោះ មួយរយៈ​ពេល​សិន​។ ការសម្រេច​របស់​រដ្ឋា​ភិ​បាល ក្នុង​ការផ្អាក​សកម្មភាព​រក​ឆ្អឹង​សព​ទាហាន​អាមេរិក​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​អាមេរិក ដែល​បាន​ផ្អាក​ផ្ដល់​ទិ​ដ្ឋ​ការ​ឲ្យ​កម្ពុជា​។​



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ នាយករដ្ឋមន្ត្រី បាន​និយាយថា កិច្ចសហប្រតិបត្តិការ​លើ​កិច្ច​ការរក​អដ្ឋិធាតុ​រវាង​ប្រទេស​ទាំងពីរ​អាច​ចាប់ផ្ដើម​ឡើងវិញ ដរាបណា​អាមេរិក​យល់ព្រម​ផ្ដល់​ទិដ្ឋាការ​ដល់​កម្ពុជា​។​

​សូម​ស្ដាប់​សំឡេង​៖





Tag:
 ហ៊ុន សែន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com