ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភ្ជុំបិណ្ឌ៖ លោក Trent Walker សូត្របរាភវសូត្រ
× ភ្នំពេញ៖ ជនជាតិអាមេរិក លោក Trent Walker បានសូត្របរាភវសូត្រ។ បរាភវសូត្រ គឺជាសេចក្ដីបង្រៀនរបស់ព្រះពុទ្ធដែលឲ្យមនុស្សស្គាល់មូលហេតុ ១២ ប្រការ ដែលនាំមកនូវក្ដីវិនាស។ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅគ្រប់វត្តអារាម នាពេលព្រឹកព្រលឹម ព្រះសង្ឃ តែងតែសូត្រនូវបរាភវសូត្រ។
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោម៖
បច្ចុប្បន្នលោក Trent Walker កំពុងសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត និងក្រាំងខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើនិក្ខេបបទ ការពារថ្នាក់បណ្ឌិតរបស់លោក នៅសាកលវិទ្យាល័យ California Berkeley។ សារព័ត៌មានថ្មីៗ នឹងរាយការណ៍ពិស្ដារពីខ្សែជីវិត និងមូលហេតុដែលលោក Trent Walker ចូលចិត្តសិក្សាធម៌ស្មូត និងធម៌បទ ក្នុងព្រះពុទ្ធសាសនា នៅពេលក្រោយទៀត។
Tag:
បរាភវសូត្រ
Trent Walker
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com