អត្ថបទពាណិជ្ជកម្ម
បែកធ្លាយ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី របស់ HUAWEI មាន​កាមេរ៉ា 4​គ្រាប់ តែ​មិនមែនជា MATE 10
16, Sep 2017 , 12:35 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រោយពី​បែកធ្លាយ​ពាក្យ​ចចាមអារ៉ាម និង​រូបភាព​ជាច្រើន របស់​ស្មា​ត​ហ្វូ​ន Huawei Mate 10 ឥលូវ​នេះ​លេចចេញ​នូវ​ព័ត៌មាន​ថ្មី​ថា Huawei ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយទៀត និង​មាន​បំពាក់​នូវ កាមេរ៉ា​បួន​គ្រាប់​។
 
​យោងតាម​ព័ត៌មាន​បែកធ្លាយ​លើ​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណែ​ត បង្ហាញថា ក្រុមហ៊ុន​Huawei បាន​បំពាក់​កាមេរ៉ា​បួន​គ្រាប់ (​មុខ​2 និង​ក្រោយ​2) លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Huawei nova 2i ដែល​ឆ្លុះបញ្ចាំង​ពី​ភាពខ្លាំង​នៃ​បច្ចេកវិជ្ជា ការថតរូប​បែប Selfie-centric ស៊េរី​ថ្មី ទំនើប​។

Huawei nova 2i មិនមែនជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ទំហំ​តូច​នោះទេ​។ ស្មា​ត​ហ្វូ​ន​នេះ​មាន ទំហំ​អេក្រង់ 5.9 អ៊ីង ជាមួយនឹង​កម្រិត​អេក្រង់ FullHD+ (2160x1080p) ដែលមាន 18:9 aspect ratio មាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូ​រី ក្នុង ម៉ាស៊ីន​ទំហំ 64GB (​លោកអ្នក​អាច​បន្ថែម microSD ទំហំ​ដល់​ទៅ 256GB) ។ ស្មា​ត​ហ្វូ​ន​នេះ បំពាក់​នូវ​ឈី​ប HiSilicon Kirin octa-core SoC ដែលមាន​ល្បឿន 2.36GHz ថាមពល​ថ្ម 3,240mAh ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat ដំណើរការ​ជាមួយនឹង EMUI5.1 ផងដែរ​។​


 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ នឹង​បំពាក់​នូវ​កាមេរ៉ា​ចំនួន​4 គឺ​កាមេរ៉ា​ភ្លោះ​នៅខាងមុខ និង​កាមេរ៉ា ភ្លោះ​នៅ​ខាង ក្រោយ​។ នៅ​ផ្នែក​ខាងក្រោយ កាមេរ៉ា​ភ្លោះ​គឺ 16MP + 2MP ចំនែក​កាមេរ៉ា ភ្លោះ​ខាងមុខ​គឺ 13MP + 2MP រួមជាមួយ​នឹង​ភ្លើង LED Flash ផងដែរ​។



​ស្មា​ត​ហ្វូ​ន​ស៊េរី Huawei Nova ដំបូង​គេ​ត្រូវ​បានដាក់​បង្ហាញ​នៅ​ឆ្នាំ 2016 ដោយ​ឈ្មោះ​មាន​ប្រភព​មកពី​ពាក្យ "​ការបង្កើត​ថ្មី (Innovation)" ដែលជា​ទិដ្ឋភាព​ស្នូល​នៃ​ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន Huawei ។ ស្មា​ត​ហ្វូ​ន ស៊េរី HUAWEI nova ត្រូវបាន​រចនា​ឡើង យ៉ាង​ល្អ​ប្រណិត ជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប ថ្នាក់កណ្តាល មាន​សមត្ថ​ភាពល្អ គ្រប់​ចំណុច​លើសពី​តម្លៃ ដោយ​ផ្តល់នូវ​លក្ខណៈពិសេស​និង​មុខងារ​ល្អ​បំផុត​មិនគួរ​ឱ្យ​ជឿ​សម្រាប់​អតិថិជន ហើយ​ជាពិសេស​ភ្ជាប់​ជាមួយនឹង​ទាំង​កាមេរ៉ា​ដ៏​ល្អឥតខ្ចោះ រស់​រវើក​និង​មាន​អាយុកាល​យូរអង្វែង​។​

​គួររំលឹកថា ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ដែល តែងតែ​នាំមុខ​បដិវត្តន៍​ឧស្សាហកម្ម​ពិសេស រួមមាន​បច្ចេកវិទ្យា ស្កេ​ន​ក្រ​យ៉ៅ​ដៃ និង​កាមេរ៉ា​ភ្លោះ សម្រាប់​ស្មា​ត​ថ្នាក់កណ្តាល ដូចជា​ស្មា​ត​ហ្វូ​ន​ស៊េរី GR5 ជាដើម ហើយ​ពេលនេះ ក៏​គ្មានអ្វី​គួរ​ឲ្យ​ចំឡែក​ភ្ញាក់ផ្អើល​ឡើយ ដែល​ក្រុមហ៊ុន​មួយ​នេះ នាំយក​នូវ​លក្ខណៈ បច្ចេកទេស​ពិសេសៗ មក​បន្ថែម​លើ​ចំណុច​ស្មា​ត​ហ្វូ​ន​កំពូលៗ​របស់ខ្លួន​។

(​អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com