ពីនេះ ពីនោះ
ពាក្យ «​តៀម​» ជា​ពាក្យ​កម្ចី​ពី​វៀតណាម មិនមែន​កម្ចី​ពី​«​ចិន​»​ឡើយ​!
27, Feb 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្មែរ​យើង​ភាគច្រើន​យល់ថា​ពាក្យ «​តៀម​» គឺជា​ពាក្យ​របស់ ចិន ដែល​ពួកគេ​តែងតែ​ឮ​និយាយ​នៅក្នុង​រឿង​ភាគ​ចិន​បុរាណ​ដូចជា តៀមស្រា​, តៀម​តែ ជាដើម​។ តាមពិត​ពាក្យ «​តៀម​» នេះ​ជា​នាមសព្ទ​ដែល​មកពី​ពាក្យ​ថា «​ទេ​ម​» របស់​ភាសា​វៀតណាម​។



​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ «​តៀម​» ជា​នាមសព្ទ​ដែល​មកពី​ពាក្យ «​ទេ​ម​» របស់​វៀតណាម មិនមែនជា​ពាក្យ​របស់​«​ចិន​»​ឡើយ​។ ពាក្យ​ដែល​ខ្មែរ​កម្ចី​ពី​វៀតណាម​នេះ មានន័យថា ផ្ទះ​ធ្វើ​ផ្ទាល់​នឹង​ផ្ទៃផែនដី ឥត​រត​ឥត​ថ្នាក់ សម្រាប់​ដាក់​ទំនិញ​រាយរង​លក់ដូរ តៀមស្រា​, តៀមលក់បាយ ។​

​ផ្ទះ​បែបនេះ​, ទោះ​សម្រាប់​គ្រាន់តែ​នៅ​ឥត​លក់ដូរ​អ្វី​ក្ដី​, ខ្មែរ​យើង​ហៅ «​តៀម​» ទាំងអស់​
​តៀមចិន​, ផ្ទះ​តៀម​, តៀមស្រា ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com