ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើត​ជំងឺមហារីក​គឺជា​សំណាងអាក្រក់​ដែរ​ទេ​?
17, Sep 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​ភាគច្រើន​បណ្តាលមកពី​ការ​ភ័​ន្ធ​ច្រឡំ​ក្នុង​កូដ​របស់​ហ្សែ​ន ជាពិសេស​នៅពេល​កោសិកា​ធ្វើការ​បំបែក​ខ្លួន​ដោយ​មិនបាច់​គ្រប់គ្រង​បានតែ​ម្តង​។ គេ​ដឹង​យ៉ាងច្បាស់​ទៀតថា កត្តា​បរិ​ដ្ឋា​ន និង​ដំណពូជ​គឺជា​មូលហេតុ​នៃ​ជំងឺមហារីក​ភាគច្រើន​។​



​ការសិក្សា​មួយ​បាន​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​កត្តា​ប្រ​ឈំ​មុខ​បី​ទី​បី គឺ​ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន​ខុស​របៀប​ដែល​កើតឡើង​ដោយសារតែ​កោសិកា​រាងកាយ​បំបែក​ខ្លួន​ម្តង​ហើយ​ម្តងទៀត​។ អ្នកស្រាវជ្រាវ​បានធ្វើ​ការវិភាគ​ទៅលើ​ទិន្នន័យ​ចុះបញ្ជី​មហារីក​ពី ៦៩​ប្រទេស​ទូទាំង​ពិភពលោក​ដើម្បី​ប៉ាន់ស្មាន​ទៅលើ​សមាមាត្រ​នៃ​ជំងឺមហារីក​ដែល​អាច​កាត់បន្ថយ​បាន​។ ប៉ុន្តែ​ការស្រាវជ្រាវ​នេះ​មាន​គន្លឹះ​ដែន​កំណត់​ចំនួន​ពីរ​។ ទីមួយ​គឺជា​ការប៉ាន់ស្មាន ហើយ​ប្រហែលជា​មិន​សុ​ក្រិត​ទេ​។ ទី​ពីរ វា​អាច​នឹង​ច្រឡំ​គិតថា មហារីក​អាចមាន​មូលហេតុ​តែមួយ​។ ការ​ផ្សំ​ចូលគ្នា​នៃ​កត្តា​ទាំងបី​ដូចជា បរិ​ដ្ឋា​ន ដំណរ​ពូជ និង​សំណាង អាច​នឹង​នាំ​ឲ្យ​មាន​កត្តា​ប្រឈមមុខ​ពិសេសៗ​ទៅនឹង​ជំងឺមហារីក​។​

​ការ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​ផ្តល់​សុខភាព មិន​ជក់បារី ហាត់ប្រាណ​ទៀងទាត់ រក្សា​ទម្ងន់​ឲ្យ​នៅមាន​សុខភាព​ល្អ ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ចៀសវាង​ការប៉ះពាល់​នឹង​ព​ន្លឺះ​ព្រះអាទិត្យ​ទំនងជា​ជួយ​បង្ការ​សុខភាព​ពី​ជំងឺមហារីក ព្រមទាំង​នាំ​សំណាង​ដល់​ជីវិត​ផងដែរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com