ពីនេះ ពីនោះ
អ្វី​ទៅជា «​សមត្ថភាព​ប​ន្ស៉ាំ​» និង «​សមត្ថភាព​ផ្ទុក​កាបូន​»?
17, Sep 2017 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​សមត្ថភាព​ប​ន្ស៉ាំ​» និង «​សមត្ថភាព​ផ្ទុក​កាបូន​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​សមត្ថភាព​ប​ន្ស៉ាំ​» (Adaptive capacity) ជា​លទ្ធភាព​របស់​ប្រព័ន្ធ​(​អេកូឡូស៊ី សង្គម ...) ស្ថាប័ន មនុស្ស និង​សារពាង្គកាយ​នានា ដើម្បី​សម្រប​ទៅនឹង​ការខូចខាត​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​អាច​កើតមានឡើង​និង​ទាញយក​ផលប្រយោជន៍​ពី​កាលានុវត្តភាព ឬ​ឆ្លើយតប​ទៅនឹង​ផលវិបាក​នានា​។

​ចំណែកឯ ពាក្យ «​សមត្ថភាព​ផ្ទុក​កាបូន​» (Carbon carrying capacity) ជា​បរិមាណ​នៃ​សក្តានុពល​កាបូន​ដែល​បាន​បង្ខាំង​ទុក​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ ក្រោម​លក្ខខណ្ឌ​បរិស្ថាន​ធម្មតា​និង​របប​រំខាន​បែប​ធម្មជាតិ​(​ប​ន្ទុះ​ភ្នំភ្លើង ទឹកជំនន់ ...) ប៉ុន្តែ​មិន​រាប់បញ្ចូល​ការរំខាន​ពី​មនុស្ស​ឡើយ​។

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com