ពីនេះ ពីនោះ
តើ​ពាក្យ «​តំណាល​« និង «​ដំណាល​» មាន​អត្ថន័យ និង​ត្រូវ​ប្រើ​ខុសគ្នា​ដូ​ម្តេច​?
21, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ «​តំណាល​» និង «​ដំណាល​» នេះ​ត្រូវបាន​សាធារណជន​ភាគច្រើន សរសេរ​ខុស និង​ច្រឡំ​ន័យ​គ្នា​មិនដឹងថា ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​នៃ​ការប្រើប្រាស់​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​៖



​ទី​១ ពាក្យ «​តំណាល​» ជា​កិរិយាសព្ទ មានន័យថា និយាយ​បូរបាច់​, ប្រាប់​, ពោល​, ពណ៌នា​, ដែល​កន្លង​ហួស​ទៅ​, យូរហើយ​។ ល​។ ឧទាហរណ៍​៖ ខ្ញុំ​ចេះ​រឿងនេះ​ដោយសារ​ចាស់ៗ​តំណាល​ប្រាប់​។​

​ទី​២/ ពាក្យ «​ដំណាល​» ជា​គុណនាម មានន័យថា ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា​។ ឧទាហរណ៍​៖ អ្នក និង ខ្ញុំ កើត​ឆ្នាំ​ដំណាលគ្នា​, ចេញទៅ​ក្នុងពេល​ដំណាលគ្នា​, ជាមួយគ្នា​, ទៅ​ដំណាលគ្នា​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com