កីឡាជាតិ
ជាតិ
ថៃ រិទ្ធី ផ្តួល​កីឡាករ​ម៉ាឡេស៊ី​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​នៅ One Championship
17, Sep 2017 , 11:25 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ថៃ រិទ្ធី បាន​ផ្តួល​កីឡាករ​ម៉ាឡេស៊ី Jerome Paye ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​ក្នុង​ព្រឹត្តិការណ៍ One Championship នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​យប់​ថ្ងៃទី​១៦ ខែកញ្ញា​។ ជាមួយ​ជ័យជម្នះ​របស់ រិទ្ធី មាន​កីឡាករ​កម្ពុជា​ពីរ​ផ្សេងទៀត​បាន​រង​ការខកចិត្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។



​អ្នក​គុន​ខ្មែរ​ចម្រុះ ថៃ រិទ្ធី បាន​បង្កើត​ការភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក One Championship តាមរយៈ​ការ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។ នា​ការប្រកួត​នៅ​សង្វៀន​ដាក់​ទ្រុង Jakarta Convention Center ក្នុង​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​យប់​ថ្ងៃទី​១៦ កញ្ញា អ្នកលេង​គុន​ចម្រុះ ថៃ រិទ្ធី បាន​ប្រើ​កណ្តាប់ដៃ​ឆ្វេង​-​ស្តាំ​ផ្ទួនៗ​លើ​ផ្ទៃមុខ​កីឡាករ​ម៉ាឡេស៊ី Jerome Paye ដែល​ព្យាយាម​គេច​រហូត​បាត់បង់​ស្មារតី ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​តែម្តង​។

​តាមរយៈ​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ​អាច​និយាយបានថា វា​ជា​កំណត់ត្រា​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ ថៃ រិទ្ធី ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ប្រចាំ​ព្រឹត្តិការណ៍​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​មួយ​នេះ​។ ទន្ទឹមនឹង​ជ័យជម្នះ​របស់ ថៃ រិទ្ធី អ្នកលេង​គុន​ចម្រុះ​កម្ពុជា​ពីររូប​ផ្សេងទៀត​រួមមាន សូ​ដា និង ប៊ុន​ស្រ៊ុន ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ​សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​៕




Tag:
 ថៃ រិទ្ធី​
  One Championship
© រក្សាសិទ្ធិដោយ thmeythmey.com