ជាតិ
ភ្ជុំបិណ្ឌ​៖ ស្មូត​ទំនួញ​ប្រេត ជា​ភាសា​អង់គ្លេស​
21, Sep 2017 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ ជនជាតិ​អាមេរិក វ័យ​៣០​ឆ្នាំ Trent Walker បាន​ស្មូត​ទំនួញ​ប្រេត ជា​ភាសា​អង់គ្លេស​។ លោក Trent Walker អាច​ស្មូត​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​។ ជនជាតិ​អាមេរិក​រូបនេះ បានមក​សិក្សា​ធម៌​ស្មូត និង​ធម៌​បទ នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០០៥​។ លោក Trent Walker មាន​ចំណាប់អារម្មណ៍​លើ​សាសនាព្រះពុទ្ធ ដោយបាន បួស ជា​សាមណេ អស់​រយៈពេល ៥​ខែ នៅ​ខេត្តសៀមរាប​។



​បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅ​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley៕
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​៖









Tag:
 ស្មូត​
  Trent Walker
  ទំនួញ​ប្រេត​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com