ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល២២ថ្ងៃ មនុស្សស្លាប់ និងរបួស ៥១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍
× រយៈពេល២២ថ្ងៃ ក្នុងខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៣៨លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ១៣៥នាក់ និងរងរបួសសរុបចំនួន៣៧៦នាក់ ក្នុងនោះអ្នករងរបួសធ្ងន់មានចំនួន២៥៤នាក់ ហើយនិងអ្នករងរបួសស្រាលមានចំនួន ១២២នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលផ្សាយនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៧ ។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរហួសល្បឿនកំណត់, មិនគោរពសិទ្ធិគ្នា, មិនប្រកាន់ស្តាំ ជែង និងកត្តាយានជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com