ជាតិ
លោក អ៊ុំ ម៉ាន្នូរីន បងប្រុសរបស់សម្តេចម៉ែ បានទទួល​មរណភាពក្នុងអាយុ៩៣ឆ្នាំ
28, Sep 2017 , 2:32 pm        
រូបភាព
សម្តេចព្រះរាជវរមាតា យាងសួរសុខទុក្ខលោក អ៊ុំ ម៉ាន្នូរីន កន្លងមក។ រូបថត ហ្វេសប៊ុក
សម្តេចព្រះរាជវរមាតា យាងសួរសុខទុក្ខលោក អ៊ុំ ម៉ាន្នូរីន កន្លងមក។ រូបថត ហ្វេសប៊ុក
ដោយ: ថ្មីៗ
 លោក អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុស​បង្កើត (ឪពុកទីទៃ) ​របស់សម្តេចព្រះវររាជមាតា ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ កាលពីវេលាម៉ោង៨ និង៤៥នាទី ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ដោយជរាពាធ ។



បើតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា សព លោក អ៊ុំ ម៉ាន្នូរីន តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបទុមវតី្ត ហើយពិធីដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋាន នឹងប្រព្រឹត្តទៅនៅព្រឹក​ថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧ ៕



Tag:
 អ៊ុំ ម៉ាន្នូរីន
© រក្សាសិទ្ធិដោយ thmeythmey.com