កីឡាអន្តរជាតិ
អន្តរជាតិ
PSG បំបាក់ Bayern ស្រប​ជាមួយនឹង​ជ័យជម្នះ Man Utd, Barca និង Chelsea
28, Sep 2017 , 3:35 pm        
រូបភាព
​ក្រុម Manchester United, Chelsea, Paris Saint German និង Barcelona នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ក្រោយ​អាច​រក​ជ័យជម្នះ​បាន​ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល នៃ​ពានរង្វាន់ UEFA Champion League នា​រាត្រី​ថ្ងៃទី​២៧ រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​



​ជំនួប​រវាង Paris Saint Germain ជាមួយ Bayern Munich ជាការ​ប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​គេ ក្នុងការ​ប្រកួត Champions league ពូ​ល E សប្តាហ៍​នេះ​។ ក្រុម​មកពី​លី​ក​កំពូល​បារាំង​អាច​យកឈ្នះ​ក្រុម​ខ្លាំង​មកពី​លី​ក​អាល្លឺម៉ង​រហូត ៣​ទល់នឹង​០ ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​កីឡាករ​ចំណូល​ថ្មី​ពីររូប​របស់ PSG ដូចជា Neymar និង​Kylian Mbappe ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះទេ បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ល្អឥតខ្ចោះ​នៅលើ​ទីលាន​។ គ្រាប់​បាល់​នាំ​ង​មុខ​លើ​ក្រុម Bayern Munich ធ្វើបាន​ដោយ​ខ្សែការពារ Daniel Alves នៅ​២​នាទី​ដំបូង​ពី​ការបញ្ជូន​បាល់​របស់​មិត្ត​រួម​ក្រុម Neymar​។ គ្រាប់​បាល់​ទី​២​ធ្វើបាន​ដោយ Edinson Cavani នៅ​នាទី​៣១ និង​គ្រាប់​បាល់​ចុងក្រោយ​ធ្វើបាន​ដោយ Neymar​។​



​ចំណែក​ក្រុម Manchester United វិញ​ក៏បាន​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ផងដែរ ក្រោយ​អាក់ខាន​ចួ​ល​រួម​ប្រកួត​ពាន​កំពូល​អឺរ៉ុប​នេះ​កាលពី​ឆ្នាំមុន​។​
​ក្នុង​ជ័យជម្នះ ៤-១ លើ​ក្រុម​ម្ចាស់ផ្ទះ CSKA Moscow សម្រេច​ទី​បាន​ពីរ​គ្រាប់​ដោយ​ខ្សែប្រយុទ្ធ​ថ្លៃ​ជាងគេ​នៅ​លី​ក​កំពូល​អង់គ្លេស Romelu Lukaku នៅ​នាទី ៤ និង​២៧ ហើយ​២​គ្រាប់​ទៀត​ធ្វើបាន​ដោយ Anthony Martial និង Henrik Mkhitaryan​។​



​សម្រាប់ Chelsea ឯណោះ​វិញ ក៏​មិន​អន់​ដែរ​បន្ទាប់ពី​អាច​រក​៣​ពិន្ទុ​បន្ថែម​ដោយ​ឈ្នះ​ក្រុម​ខ្លាំង​មក​អេ​ស្ប៉ា​ញ Atletico Madrid ២-១ ដែល​សម្រេច​គ្រាប់​បាល់​បាន​ដោយ Alvaro Morata និង Michy Batshuayi ក្រោយ Antoine Griezmann រក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។​



​ក្រុម Barcelona នៅ​បន្ត​ការ​ឈ្នះ​របស់ខ្លួន​លើ Sporting CP ១-០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Sebastian Coates នៅ​នាទី ៤៩៕



​លទ្ធផល​ប្រកួត​គូ​ផ្សេងទៀត​ចាប់ពី​ពូ​ល A ដល់ D នៃ​ក្របខណ្ឌ Champion League មានដូចជា​៖

​ពូ​ល A៖
Basel ៥ - ០ Benfica
CSKA Moscow ១ - ៤ Manchester United
​ពូ​ល B៖
Paris St-Germain ៣-០ Bayern Munich
 Anderlecht ០-៣ Celtic    
​ពូ​ល C៖
Qarabag ១-២ Roma
Atletico Madrid ១-២ Chelsea
​ពូ​ល D៖
Sporting ០-១ Barcelona
 Juventus ២-០ Olympiakos


Tag:
 បាល់ទាត់​
  UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com