ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​បន្ថយ​ការ​ខ្សោយបេះដូង​ដែរ​ទេ​?
29, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ប្រហែលជា​វិធី​ជួយ​បង្ការ​ជំងឺខ្សោយបេះដូង​បាន​។ វា​គឺជា​ការសិក្សា​ដ៏​ធំ​មួយ​ដែល​តាមដាន​ទៅលើ​មនុស្ស​អាយុ ៤៥​ឆ្នាំ​ឡើងទៅ​ចំនួន​ច្រើនជាង ១៤០០០​នាក់​រយៈពេល ២៤​ឆ្នាំ​។ ជា​លទ្ធផល​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មួយ​ក្នុង​មួយ​សប្តាហ៍​តាំងពី​ពេល​ចាប់ផ្តើម​សិក្សា គឺមាន​ការថយចុះ​នៃ​ការ​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង​ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​គ្រឿង​ស្រវឹង​សោះ​។ ក្នុងនោះ​បុរស​ដែល​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​គឺ​ថយចុះ​ការកើត​ជំងឺខ្សោយបេះដូង​ជា​អ្នក​អ​មិនបាន​ញ៉ាំ ២០​ភាគរយ និង​ស្ត្រី ១៦​ភាគរយ​។​



​យ៉ាងណាមិញ រឿង​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង និង​ជំងឺ​បេះដូង​ផ្សេងៗ​ទៀត​ដូចជា ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព រក្សា​ទម្ងន់​ឲ្យ​នៅមាន​សុខភាព​ល្អ និង​ឈប់​ជក់បារី​។​

​ដើម្បី​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មួយ​ផ្តល់​សុខភាព​យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•    បុរស​មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​ឡើយ​
•    ស្ត្រី​មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​ឡើយ​
•    បើសិនជា​អ្នក​ធ្លាប់តែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ចូរ​ចៀសវាង​វា​រយៈពេល ៤៨​ម៉ោង​សិន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com