រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Star Auto ប្តូរម៉ោងបម្រើការងារ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន និងកាត់បន្ថយការស្ទះចរាចរណ៍នៅភ្នំពេញ
× ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន Star Auto (Cambodia) បានផ្លាស់ប្ដូរពេលវេលាបម្រើការងារ។ ចាប់ពីថ្ងៃទី២ខែតុលានេះតទៅ ក្រុមហ៊ុន Star Auto បើកបម្រើអតិថិជនចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥និង៣០នាទីលា្ងច ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ រីឯផ្នែកជួលជុលរថយន្ត (Workshop) បើកបម្រើពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤និង៣០ នាទីរសៀល។
សម្រាប់ថ្ងៃសៅរ៍ ផ្នែក Showroom បើកបម្រើចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥និង៣០នាទីល្ងាច។ ឯផ្នែក Workshop បើកបម្រើពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹក។
ដោយឡែកសម្រាប់ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ឬបុណ្យជាតិ ផ្នែកសេវាកម្មជួសជុលមិនបើកផ្ដល់សេវានោះទេ ប៉ុន្តែក្រុមហ៊ុនមានបុគ្គលចាំទទួលយករថយន្តទាំងឡាយ ដែលអតិថិជនយកមកជួសជុល ទុកជួសជុលនៅថ្ងៃធ្វើការធម្មតា។ ចំពោះផ្នែក Showroom បើកផ្ដល់សេវាពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥និង៣០នាទីល្ងាច។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររថយន្តប្រណីត Mercedes-Benz នៃក្រុមហ៊ុន Star Auto Cambodia បានពន្យល់ថា មូលហេតុដែលក្រុមហ៊ុនសម្រេចប្តូរពេលដូច្នេះ ដើម្បី បង្កភាពងាយស្រួលដល់អតិថិជន និងជាពិសេសកាត់បន្ថយការស្ទះចរាចរណ៍របស់បុគ្គលិកពេលមកបំពេញការងារ ហើយវាជាការរួមចំណែកកាត់បន្ថយការស្ទះចរាចរណ៍នៅរាជធានីភ្នំពេញដែរ។ លើសពីនេះ លោក ចាន់ថា បន្ថែមដូច្នេះថា៖«កាលណាបុគ្គលិកចូលធ្វើការពីព្រឹក ពួកគាត់ក៏ឆាប់ចេញពេលល្ងាចវិញដែរ។ ដូច្នេះបុគ្គលិកអាចមានឱកាសទៅរៀនបន្តនៅមហាវិទ្យាល័យបាន»។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕
អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com