ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាហ្វេ​ប្រហែលជា​ជំនួយ​ដល់​ការចងចាំ​មនុស្ស​យើង​បាន​
04, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​ដែលមាន​មនុស្ស​ចូលរួម​ប្រមាណ ១៦០​នាក់ អាយុ​ចាប់ពី ១៨ ទៅ​៣០​ឆ្នាំ បាន​បង្ហាញថា ការដែល​ញ៉ាំ​ថ្នាំ​គ្រាប់​ជា​ប្រភេទ​កាហ្វេ​អ៊ី​ន ២០០​មី​លី​ក្រាម (​ស្មើនឹង​កាហ្វេ​សុទ្ធ​ពីរ​ពែង​) អាច​ជំរុញ​ដល់​សមត្ថភាព​ក្នុងការ​សិក្សា​បាន​។​



​យ៉ាងណាមិញ មិនមាន​ឥទ្ធិពល​ជំរុញ​អ្វី​ត្រូវបាន​រកឃើញថា អាច​ចងចាំ​ឡើងវិញ​នៅ​មួយ​ថ្ងៃមុន​ប្រើប្រាស់​ថ្នាំ​ទេ ដូច្នេះ​ការ​ជម្រុញ​ដល់​ការចងចាំ​ក៏​មិនអាច​យកជាការ​អ្វី​ក្នុងពេល​សិក្សា​នេះដែរ​។ រឿងនេះ​ប្រហែលជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា កាហ្វេ​ជួយ​ជម្រុញ​ដល់​ការចងចាំ​ក្នុង​មធ្យោបាយ​ពិសេស​ណាមួយ​ប៉ុណ្ណោះ​។ ការសិក្សា​នេះ​មិនបាន​បញ្ជាក់ថា ជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​ចំពោះ​ការរៀនសូត្រ​របស់​ក្មេង​នៅ​សាលា ឬ​បង្កើន​ការចងចាំ​លើ​មនុស្ស​ចាស់​ដែលមាន​ជំងឺ​ភ្លេចភ្លាំង​នោះទេ​។​

​បើសិនជា​អ្នក​ពិត​ជាម​ការប្រឡង​ដ៏​ធំ ឬ​ចាំបាច់​នាពេលខាងមុខ​មែន យើង​សូម​ណែនាំ​ដល់​អ្នក​ទាំងអស់គ្នា​ញ៉ាំ​ទឹក​ធម្មតា​ជំនួស​វិញ​ទៅ ព្រោះ​វា​ជាតិ​កាហ្វេ​អ៊ី​ន​អាចមាន​ផល​រំខាន​ច្រើន​ដូចជា ធ្វើ​ឲ្យ​មនុស្ស​យើង​ថប់​អារម្មណ៍​ច្រើន ហើយ​រឿងនេះ​ក៏មាន​ផល​មិនល្អ​ច្រើនជាង​ផល​ល្អ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com