បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
បណ្តាញអគ្គិសនីកាន់តែរីក អ្នកបញ្ចូលអាគុយនៅជនបទ កាន់តែរួម
× នាយយ៉ានបានធ្វើដំណើរទៅដល់ភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រកអុសប្រទះឈើងាប់។ តាមពិតនាយយ៉ានកំពុងរកអគ្គិសនីដើម្បីបញ្ចូលភ្លើងទូរសព្ទ។ នាយយ៉ានស្រាប់តែជួបទីតាំងបញ្ចូលអាគុយរបស់ពូ ស៊ុន ដែលគេអាច«សាកថ្ម»ទូរសព្ទបាន។ នៅក្នុងភូមិនេះ មានទីតាំងបញ្ចូលអាគុយ២កន្លែង។ ប៉ុន្តែបើតាមពូ ស៊ុន អាជីវកម្មនេះនឹងកាន់តែថយចុះថែមទៀត ដោយសារតែបណ្តាញចរន្តអគ្គិសនីកាន់តែទូលំទូលាយ។
សូមស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងអ្នកប្រកបរបរបញ្ចូលអាគុយ
ពូ ស៊ុន មិនគិតថាខ្លួនជាអ្នករងគ្រោះនៃការអភិវឌ្ឍ ដោយសារតែការរីកចម្រើននៃវិស័យអគ្គិសនីឡើយ។ ពូ ស៊ុន បានប្រាប់នាយ យ៉ាន ថាលោកនឹងស្វែងរកប្រកបរបរផ្សេងបន្ទាប់ពីលោកនឹងបិទទ្វារទីតាំងបញ្ចូលអាគុយដែលផ្តល់ចំណូលកាន់តែទាបទៅៗនេះ។
Tag:
អាគុយ
ព្រៃវែង
នាយយ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com