ជាតិ
អាជ្ញាធរ​ថៃ បាន​បញ្ជូន​សព​ពលករ​កម្ពុ​ជាជាង​៥០០​នាក់ ក្នុង​រយៈពេល​ជាង​៦​ខែ​
05, Oct 2017 , 9:10 am        
រូបភាព
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង
ដោយ:
​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ ជាង​៥០០​នាក់ មក​កម្ពុជា​វិញ នៅក្នុង​រយៈពេល​ជាង​៦​ខែ ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​។​



​ថ្លែង​ក្នុង​សិក្ខាសាលា​ពី​កិច្ចសហការ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​ពលកម្ម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុន​អេង មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ពលករ​ខ្មែរ ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​កន្លងមក​នេះឡើយ​។ ប៉ុន្តែ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កន្លងមក​នោះ ពលករ​ខ្មែរ​ដែល​រងគ្រោះ​បាត់បង់​ជីវិត ភាគច្រើន​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ពេល​កំពុង​បំពេញការងារ​ជាដើម​។​

​ពលករ​ខ្មែរ​ដែល​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ទាំង​មានច្បាប់​និង​មិនមាន​ច្បាប់​មាន​ប្រមាណ​ជាង​១​លាន​ ៥មឺុននាក់​។ ហើយ​ពេលនេះ​អាជ្ញាធរ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជួយ​រៀបចំ​ឯកសារ​ស្របច្បាប់​ជូន​ពលករ​ខ្មែរ​បាន​ប្រមាណ​៣០​ភាគរយ​ហើយ  ក្រោយពេល​រដ្ឋាភិបាល​ថៃ អនុវត្តន៍​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ៕


Tag:
 កម្ពុជា​-​ថៃ​
  ​សាកសព​ពលករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com