ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ គ្រោងទិញ​ស្ពាន​ និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ដើម្បី​ឲ្យពលរដ្ឋ​ឆ្លង​កាត់​ដោយ​អត់គិត​ថ្លៃ​
05, Oct 2017 , 11:24 am        
រូបភាព
កន្លែងបង់លុយ ថ្លៃឆ្លងកាត់​ស្ពាន​ និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ
កន្លែងបង់លុយ ថ្លៃឆ្លងកាត់​ស្ពាន​ និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ
ដោយ: ថ្មីៗ


ប្រមុខរដ្ឋាភិបាល គ្រោងទិញស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែក​ព្នៅ យកមកគ្រប់គ្រងវិញ ដើម្បីប្រជាពលរដ្ឋបានធ្វើដំណើរដោយមិនចាំបាច់​បង់​ប្រាក់។



បើតាមទំព័រហ្វេសប៊ុក​សម្តេច ហ៊ុន សែន ប្រជាជន នឹងអាចឆ្លង​កាត់​នៅលើផ្លូវ និង​ស្ពាន​ លី យ៉ុងផាត់ ​ដោយ​មិនចាំបាច់​បង់ថ្លៃ​ ចាប់​ពីថ្ងៃទី ១៥ ខែតុលា​ នេះ​តទៅ។ ​ហ្វេសប៊ុក​សម្តេច ហ៊ុន​ សែន ​បញ្ជាក់​យ៉ាងនេះ​​ថា៖« ដើម្បី​ដោះស្រាយ​នូវ​ការលំបាក​និង​ជួយ​លើក​កម្ពស់ជីវភាព​ប្រជាជន​ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧  នេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ A ទៅ​ផ្លូវជាតិ​លេខ ៥ ( ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ ព្រែក​ព្នៅ ) នឹងត្រូវ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ (ព្រោះ)រាជរដ្ឋាភិបាល​នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ» ។

ប្រមុខរដ្ឋាភិបាល បានប្រគល់​ភារៈ​នេះដល់ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បីដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់។​ «សង្ឃឹមថា​ប្រជាពលរដ្ឋ​យើង​ នឹង​ទទួលបាន​ផល​​ប្រយោជន៍​ពី​ការសម្រេច​នេះ»។ នេះជាសំណេរ​​​របស់​សម្តេច​ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក​៕​

Tag:
 លី យ៉ុងផាត់
© រក្សាសិទ្ធិដោយ thmeythmey.com