ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​អ​ញ្ជា​ញ​ធ្មេញ​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ភ្លេចភ្លាំង​
05, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​របស់​ប្រជាជន​តៃវ៉ាន់​បាន​រកឃើញថា អ្នក​ដែលមាន​ប្រវត្តិ​កើត​ជំងឺ​រលាក​ជុំវិញ​ធ្មេញ​រ៉ាំរ៉ៃ​យូរៗ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ​មាន​ចំនួន​តិច​ទេ តែ​ពួកគេ​បែរជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​គួរ​ឲ្យ​កត់សម្គាល់​ទៅវិញ​។​



​កាលពី​ការសិក្សា​មុនៗ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​មួយ​រវាង​ជំងឺ​អ​ញ្ជា​ញ​ធ្មេញ និង​រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ភាព​ភ្លេចភ្លាំង​។ ប៉ុន្តែ​ដោយសារតែ​អ្នក​ដែល​ចូលរួម​ក្នុងការ​សិក្សា​នេះ​គឺមាន​ជំងឺ​ភ្លេចភ្លាំង​រួចទៅហើយ​នោះ ដូច្នេះ​វា​អាច​នឹង​ពិបាក​កំណត់​នូវ​ទំនាក់ទំនង​រវាង​មូលហេតុ និង​ឥទ្ធិពល​ណាស់​។​

​ការសិក្សា​ចុងក្រោយ​គេ​បង្អោះ​មួយ​នេះ​បាន​រកឃើញថា អ្នក​ដែលមាន​ជំងឺ​រលាក​ជុំវិញ​ធ្មេញ​រ៉ាំរ៉ៃ​យ៉ាងហោចណាស់ ១០​ឆ្នាំ គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ភ្លេចភ្លាំង​ជាង​អ្នក​ដែល​គ្មាន​ជំងឺ រហូតដល់ ៧០​ភាគរយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ថ្វីបើ​អត្រា​នៃ​ការសិក្សា​នេះ​ឃើញថា​មាន​ច្រើន​មែន​ក៏ដោយ ប៉ុន្តែ​ធាតុពិត​គឺមាន​ការកើនឡើង​តិចតួច​បំផុត​។ ក្នុងនោះ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម ១០០​នាក់​ដែលមាន​ជំងឺ​រលាក​ជុំវិញ​ធ្មេញ​រ៉ាំរ៉ៃ​កើតជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​។​

​យក​ល្អ​គួរតែ​ធ្វើការ​ថែទាំ​សុខភាព​អ​ញ្ជា​ញ​ធ្មេញ​តាមរយៈ​ការ​ដុស​សម្អាត​ធ្មេញ​ជាប្រចាំ និង​ចៀសវាង​ការជក់បារី​។ ផលវិបាក​នៃ​ជំងឺ​អ​ញ្ជា​ញ​ធ្មេញ​អាច​នឹង​ទៅជា​បាក់ធ្មេញ និង​មាន​ដំបៅ​ខ្ទុះ​ឈឺ​ខ្លាំង​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com