ជាតិ
សេដ្ឋកិច្ច
GIZ អនុវត្ត​គម្រោង​ជួយ​បង្កើន​ការនាំចេញ​-​ចូល ទំនិញ​កសិកម្ម​រវាង​កម្ពុជា ថៃ និង​វៀតណាម​
06, Oct 2017 , 9:50 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​រ​របស់​អា​លឺ្ល​ម៉​ង់ GIZ កំពុង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​មួយ​ដែល​គ្របដ​ណ្ដា​ប់​លើ​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​វៀតណាម​។ គម្រោង​នេះ​មាន​គោលបំណង​សម្រួលការ​ជួញដូរ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​ទាំងបី​នេះ​។​



​គម្រោង​ដែល GIZ កំពុង​អនុវត្ត​នេះ​មាន​ឈ្នោះ​ថា សម្រួលការ​ជួញដូរ​ផលិតផល​កសិកម្ម​ក្នុង​តំបន់​អាស៊ាន (FTAG) ដែលមាន​តម្លៃ​ទឹកប្រាក់ ១​លាន​ដុល្លារ​អាមេរិក និង​ចាប់​អនុវត្ត​ពី​ឆ្នាំ ២០១៧ ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ។ គម្រោង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ តាមរយៈ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃទី ៥​ខែតុលា​។​

​លោក Claudius Bredehoeft ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គម្រោង FTAG នេះ បាន​ឲ្យ​ដឹងថា គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​បច្ចេកទេស​ដល់​ប្រទេស​ទាំងបី ដើម្បី​ឈានដល់​ការប្រើប្រាស់​វិធីសាស្ត្រ​រួម​សម្រាប់​ការត្រួតពិនិត្យ​តាម​ច្រកព្រំដែន លើ​ផលិតផល​កសិកម្ម​ជាក់លាក់​មួយចំនួន​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​យើង​នឹងធ្វើ​ការ​លើ​របាំង​ពាណិជ្ជកម្ម ទាក់ទង​នឹង​ការត្រួតពិនិត្យ​នៅ​ច្រកព្រំដែន ដោយ​យើង​នឹង​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​»​។ លោក​បន្តថា​៖«​គម្រោង​នេះ​ទាក់ទង​ទាំង​ការ​គ្រង់​គ្រង​នាំចេញ និង​នាំចូល ព្រោះ​ជួនកាល​ប្រទេស​ទាំងបី​ប្រើ​វិធីសាស្ត្រ​ខុសគ្នា ដូចនេះ​គម្រោង​នឹង​គាំទ្រ​លើ​ការ​បង្រួម​ទៅជា​វិធីសាស្ត្រ​តែមួយ​»​។​

​សកម្មភាព​ជួញដូរ​ទំនិញ​កសិកម្ម​របស់​ប្រទេស​ទាំងបី​នេះ បាន​ទាក់ទាញ​ការគាំទ្រ​ពី​អង្គការ GIZ ។ លោក Claudius Bredehoeft លើកឡើង​ដូចនេះ​ថា​៖«​យោងតាម​ការវិភាគរ​បស់ GIZ ការជួញដូរ​ទំនិញ​កសិកម្ម​ភាគច្រើន​របស់​អាស៊ាន គឺធ្វើឡើង​រវាង​កម្ពុជា ថៃ និង​វៀតណាម​។ ហើយ​ពេលនេះ យើង​ចង់​ផ្ដោត​កាន់តែ​ជាក់លាក់​លើ​មុខទំនិញ​ប​ន្លៃ ផ្លែឈើ​មួយចំនួន ដែល​ចំណុច​នេះ​យើង​នឹង​សហការ​ជាមួយ​ផ្នែក​ឯកជន​ផងដែរ​»​។​

​លោក កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា គម្រោង​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​នាំចេញ​ទំនិញ​កសិកម្ម និង​ការគ្រប់គ្រង​នៅ​ច្រកព្រំដែន​របស់​កម្ពុជា​។ លោក​ប្រាប់​ដូច្នេះ​ថា​៖«​គម្រោង​នេះ​ជួយ​បំពេញបន្ថែម​នូវ​អ្វីដែល​យើង​នៅ​ខ្វះខាត ហើយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ជួបប្រទះ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​យើង​ឲ្យ​បាន​ច្រើន​ថែមទៀត​«​។ លោក​បន្ថែម​ដូចនេះ​ទៀតថា​៖»​ហើយ​យើង​កំពុង​គិត​រក​វិធានការ​ក្រោម​គម្រោង​នេះ ធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រង​ការនាំ​ចូល​បាន​ប្រសើរ​ជាង​មុន​»​។

​គម្រោង​នេះ​ក៏​នឹង​ផ្ដោត​សំខាន់​លើ​ការសម្រួល​ប្រព័ន្ធគ្រប់គ្រង​អនាម័យ និង​ភូតគាម​អនាម័យ (SPS) រវាង​ប្រទេស​ទាំងបី​ផងដែរ​។ នេះ​ជា​បញ្ជាក់​របស់ លោក កែ មុ​ន្ធី​វុ​ធ ៕


Tag:
 បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com