អន្តរជាតិ
អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល បង្កើត​កន្លែង​កសិកម្ម​គ្មាន​ជាតិគីមី​សម្រាប់​ជា​គំរូ​ដល់​កសិករ
07, Oct 2017 , 9:59 am        
រូបភាព
​ថៃ​៖ Chang Hua Mun គឺជា​កន្លែង​កសិកម្ម​គ្មាន​ជាតិគីមី​មួយ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត សម្រាប់​ធ្វើជា​គំរូ ដល់​ប្រជាជន​ថៃ​ឲ្យ​ប្រកប​របរ​ដាំ​ដុះ​ដោយ​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​និង​សេដ្ឋកិច្ច​។ មិន​ត្រឹមតែ​ជា​កន្លែង​កសិកម្ម​គ្មាន​ជាតិគីមី​ប៉ុណ្ណោះ​ទេ  សួន Chang Hua Mun ក៏​ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។​



​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖



Chang Hua Mun គឺជា​កន្លែង​កសិកម្ម​គ្មាន​ជាតិគីមី​មួយ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត កាលពី​ឆ្នាំ​២០០៨ នៅលើ​ផ្ទៃដី​៤០​ហិកតា ដែលមាន​ទីតាំង​នៅក្នុង​ខេត្ត Phetchaburi ប្រទេស​ថៃ​។ Chang Hua Mun គឺជា​ស្នា​ព្រះ​ហ​ស្ថ​ចុងក្រោយ​របស់​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត ក្នុងការ​បង្កើត​ទីកន្លែង​កសិកម្ម​នេះ​ឡើង ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រជាជន​ថៃ​ឲ្យ​ប្រកប​របរ​ដាំ​ដុះ​ដោយ​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ក្នុងទិសដៅ​លើកស្ទួយ​វិស័យ​កសិកម្ម​និង​សេដ្ឋកិច្ច​។​

​ក្នុង​សួន​កសិកម្ម​គ្មាន​ជាតិគីមី​នេះ មាន​ដំណាំ​ដាំ​ដុះ​ជាច្រើន​ប្រភេទ ដូចជា ចេក ល្ពៅ ល្ហុង ដូង អំពៅ ម្នាស់ និង​ក្រូច​ជាដើម​…​។ ក្រៅពីនេះ​ក៏មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​កន្លែង​ថាមពលបៃតង កម្លាំង​៥០​គីឡូវ៉ាត់ សម្រាប់​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅក្នុង​តំបន់​ផងដែរ​។

​ទីតាំង​សួន​កសិកម្ម​គ្មាន​ជាតិគីមី​នេះ ក៏​ជាទី​កន្លែង​សម្រាប់​ព្រះ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត សម្រាកលំហែ​ព្រះកាយ កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម​។ បច្ចុប្បន្ននេះ Chang Hua Mun មិន​ត្រឹមតែ​ជា​កន្លែង​កសិកម្ម​គ្មាន​ជាតិគីមី​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​សួន​ដំណាំ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com