ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​មិនមែនជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្រក​ទម្ងន់​ឡើយ​
08, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការស្រាវជ្រាវ​មួយ​ដែល​បានមកពី​ការ​រំលឹក​ឡើងវិញ​លើ​ការសិក្សា​ចំនួន ៥០ ចំពោះ​ករណី​ប្រើប្រាស់​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​លើ​មនុស្សពេញវ័យ​រហូតដល់ ៧០០០០​នាក់ បាន​ឲ្យ​ដឹងថា របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​មិនមែនជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់​ឡើយ​។​



​មាន​អំណះអំណាង​មួយ​ដែល​បានមកពី​ការសិក្សា​ដ៏​ធំ បាន​បញ្ជាក់ថា របប​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​គឺ​ល្អ​ក្នុងការ​សម្រក​ទម្ងន់​ជាង​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ក្រោយពី​សិក្សា​រយៈពេល​មួយឆ្នាំ​រួច​។ ប៉ុន្តែ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​នៅតែមាន​ប្រសិទ្ធភាព​អញ្ចឹង​បើសិនជា​ពួកគេ​នៅតែ​បន្ត​ញ៉ាំ​ជាធម្មតា​ទៀត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការ​សម្រក​ទម្ងន់​តាម​រយៈ​របប​អាហារ​អាចជា​រឿង​មួយ​ពិបាក​ណាស់​។ ការហាត់​ប្រាណ​ទៀងទាត់​អាច​បង្កើន​ឱកាស​នៃ​ការ​ស្រក​ទម្ងន់​ព្រមទាំង​ផ្តល់​សុខភាព​កាន់តែ​ល្អ​ថែម​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com