ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​រយៈពេល​យូរ​ប្រឈម​នឹង​ភាព​រឹង​របស់​សរសៃឈាម​
04, Apr 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​មួយ​របស់​អង់គ្លេស​បាន​រកឃើញថា បុរស​ដែល​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង​កម្រិត​នៃ​គារ​ណែនាំ​ឃើញថា មាន​អាកា​រៈ​នៃ​ភាព​រឹង​របស់​សរសៃឈាម​អាក់ទែ ហើយក៏​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ផងដែរ​។​



​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​មកពី​ជនជាតិ​អង់គ្លេស​ច្រើនជាង ៣០០០​នាក់ ដើម្បី​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​មួយ​នេះ​។ អ្នកចូលរួម​ក៏បាន​ប្រាប់ថា ពួកគេ​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​យូរ​ជាង ២០​ឆ្នាំ​ឯណោះ​។​

​ភាព​រឹង​របស់​សរសៃ​ឈាមអាក់ទែ​ត្រូវបាន​វាស់វែង​តាមរយៈ​ការប្រើ​ឧបករណ៍​មួយ​ដែល​មើល​ទៅលើ​សម្ពាធ​ដែល​កើតមាន​ក្នុង​សរសៃឈាម​អាក់ទែ ហើយ​កាលណា​សម្ពាធ​រលង​ឈាម​នេះ​កាន់តែខ្លាំង សរសៃឈាម​អាក់ទែ​កាន់តែ​រឹង​។​

​បុរស​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ និង​ញឹកញាប់​ឃើញថា​មាន​សរសៃឈាម​អាក់ទែ​រឹង​ជាង​អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​មធ្យម​។ ចំពោះ​មនុស្ស​ស្រី​វិញ​គឺ​មិនមាន​រកឃើញ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ ហើយ​ហេតុផល​វិញ​ក៏​មិនទាន់​ច្បាស់​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com