ជាតិ
រដ្ឋាភិបាល សម្រេច​បង្កើន​ថវិកា​មរណភាព​ដល់​ម​ន្ត្រី​រាជការ
10, Oct 2017 , 2:37 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​បង្កើន​ថវិកា​មរណភាព ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​សម្រេច​បង្កើន​ប្រាក់​មន្ដ្រីរាជការ​ស៊ីវិល ដែល​ទទួលមរណភាព​ធម្មតា​(​ដោយសារ​ជំងឺ​) នឹង​ទទួលបាន​ប្រាក់​២​លាន​រៀល ។ ប៉ុន្តែ​បើ​មន្ត្រីរាជការ​ស៊ីវិល​នោះ ទទួលមរណភាព​ក្នុងពេល​បំពេញការងារ នឹង​ទទួល​ថវិកា​ឧបត្ថម​ដល់​គ្រួសារ​៤​លាន​រៀល​។ បើតាម​ប្រមុខ​រដ្ឋាភិបាល មូល​ហេតុដែល​បង្កើន​ថវិកា​មរណភាព​ដល់​ម​ន្ត្រី​រាជការ​ស៊ីវិល គឺ​ដើម្បី​កុំ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​គ្នា​ពេក រវាង​ថវិកា​មរណភាព​របស់​កងកម្លាំងប្រដាប់អាវុធ​។



​សូម​ស្ដាប់​សំឡេង​៖




​កន្លងមក​រដ្ឋាភិបាល បានសម្រេច​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​មន្ត្រីរាជការ ១​លាន ២​សែន​រៀល សម្រាប់​អ្នកទទួល​មរណភាព​ដោយសារ​ជំងឺ និង​ថវិកា​១​លាន ៥ សែន​រៀល សម្រាប់​មន្ត្រីរាជការ​ស៊ីវិល ទទួលមរណភាព​ក្នុងពេល​បំពេញបេសកកម្ម​៕


Tag:
 ហ៊ុន សែន​
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com