ជាតិ
រដ្ឋាភិបាល កំណត់​ប្រាក់ខែ​ជាប់ពន្ធ​ចាប់ពី​១​លាន​២​សែន​រៀល នៅ​ឆ្នាំ​២០១៨
10, Oct 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​កែសម្រួល​កាតព្វកិច្ច​ជាប់ពន្ធ ដល់​ប្រជាពលរដ្ឋ​ខ្មែរ សម្រាប់​ឆ្នាំ​២០១៨​ខាងមុខនេះ​។ រដ្ឋាភិបាល​នឹង​កំណត់​ឲ្យ​ពលរដ្ឋ​ជាប់ពន្ធ លុះត្រា​តែមាន​ប្រាក់បៀវត្ស​ចាប់ពី​១​លាន​២​សែន​រៀល​ឡើងទៅ ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់អោយអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ នៅ​ព្រឹក​ថ្ងៃទី​១០ តុលា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​នឹងដាក់​ប​ញ្ជូ​ល​ខ្លឹមសារ​ជាប់ពន្ធ​នេះ ទៅក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨​។



​បើតាម​ប្រមុខ​រដ្ឋាភិបាល ខ្លឹមសារ​ច្បាប់​ជាប់ពន្ធ​ថ្មី​នេះ គឺ​ដើម្បី​សម្រួល​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ​រោងចក្រ ដែលមាន​ប្រាក់ខែ​ទាប​ជាង​មួយ​លាន​រៀល​។​

​សូម​ស្ដាប់​សំឡេង​៖




​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល បានកំណត់​ប្រាក់ខែ​ជាប់ពន្ធ ចាប់ពី​១​លាន​រៀល​ឡើងទៅ ។ តែ​សម្រាប់​ឆ្នាំ​២០១៨ ខាងមុខនេះ រដ្ឋាភិបាល កែសម្រួល​ឲ្យ​ពលរដ្ឋ​ជាប់ពន្ធ​ចាប់ពី​១​លាន​២​សែន​រៀល​វិញ​។​


Tag:
 សម្តេច ហ៊ុន សែន​
 ​ ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com